ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សត្វ​នរក​បាន​អ្វី​ជា​អាហារ?

4 ឆ្នាំ មុន

នៅ​គម្ពីរ​ធម្មបទ​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​បាន​ទេសនា​អប់រំ​មហាជន​ឱ្យ​យល់​អំពី​បាប​និង​បុណ្យ​ធ្វើ​កម្ម​ល្អ​បាន​ទៅ​កាន់​សុគតិភព ប្រព្រឹត្ត​អំពើអាក្រក់​នឹង​ទៅ​សោយទុក្ខ​វេទនា​ក្នុង​អបាយភូមិ​។ សូមកុំ​សាកល្បង​នឹង​ភព​នរក​ឱ្យ​សោះ ព្រោះ​កុំ​ថា​ឡើយ​អាហារ​ផ្សេង​ៗ សូ​ម្បី​តែ​ទឹកមាត់​ដែល​កើតឡើង​នៅ​តាម​អញ្ចាញធ្មេញ​ខ្លួនឯង​ក៏​ក្តៅ​ក្រហល់ក្រហាយ​ដូច​លេប​ដុំ​ភ្លើង ។ ពួក​សត្វ​នរក​ដែល​លោក​ពោល​ទុក​មក​ថា មិន​បាន​រស់នៅ​ដោយ​ផល​នៃ​សេចក្តី​ប្រឹងប្រែង ទាំង​មិន​បាន​រស់នៅ​ដោយ​ផល​នៃ​បុណ្យ​នោះ​ទេ​។ សត្វ​ទាំងនេះ​មានកម្ម​ជា​អាហារ​គឺ​សត្វ​នរក​ទាំងនោះ…

នៅ​គម្ពីរ​ធម្មបទ​ព្រះ​ដ៏​មានបុណ្យ​ទ្រង់​បាន​ទេសនា​អប់រំ​មហាជន​ឱ្យ​យល់​អំពី​បាប​និង​បុណ្យ​ធ្វើ​កម្ម​ល្អ​បាន​ទៅ​កាន់​សុគតិភព ប្រព្រឹត្ត​អំពើអាក្រក់​នឹង​ទៅ​សោយទុក្ខ​វេទនា​ក្នុង​អបាយភូមិ​។ សូមកុំ​សាកល្បង​នឹង​ភព​នរក​ឱ្យ​សោះ ព្រោះ​កុំ​ថា​ឡើយ​អាហារ​ផ្សេង​ៗ សូ​ម្បី​តែ​ទឹកមាត់​ដែល​កើតឡើង​នៅ​តាម​អញ្ចាញធ្មេញ​ខ្លួនឯង​ក៏​ក្តៅ​ក្រហល់ក្រហាយ​ដូច​លេប​ដុំ​ភ្លើង ។

ពួក​សត្វ​នរក​ដែល​លោក​ពោល​ទុក​មក​ថា មិន​បាន​រស់នៅ​ដោយ​ផល​នៃ​សេចក្តី​ប្រឹងប្រែង ទាំង​មិន​បាន​រស់នៅ​ដោយ​ផល​នៃ​បុណ្យ​នោះ​ទេ​។ សត្វ​ទាំងនេះ​មានកម្ម​ជា​អាហារ​គឺ​សត្វ​នរក​ទាំងនោះ កើតឡើង​ដោយ​កម្ម​ណា កម្ម​នោះ​ឯង​ចាត់​ថា​ជា​អាហារ​។

ដូច​ព្រះ​សម្ពុទ្ធ​ត្រាស់​ថា ដរាបណា​បាបកម្ម​មិន​ទាន់​អស់ សត្វ​ទាំងនោះ​ឯង​នៅ​មិន​ទាន់​រួច​ចាក​ទុក្ខ​ដរាប​នោះ ។ ទោះជា​ស្លាប់​ភ្លាម​ក៏​ត្រូវ​ឡើង​វិញ​ភ្លាម​ក្នុង​ខណៈនោះ​ដែរ គឺ​កើតឡើង​ដោយ​កម្ម​នេះឯង ។

តាម​អត្ថ​កថា​លោក​ប្រាប់​ថា កុំ​ថា​ឡើយ​អាហារ​ទាំងឡាយ​មាន​បាយ​ទឹកជា​ដើម សូ​ម្បី​តែ​ទឹកមាត់​ដែល​កើត​នៅ​ក្នុង​មាត់​ខ្លួនឯង​ក៏​ជាទី​តាំង​នៃ​ទុក្ខវេទនា​ប្រៀប​បាន​នឹង​លេប​ដុំ​ភ្លើង​ចូល​ក្នុង​ពោះ តែ​ជាទី​តាំង​នៃ​សេចក្តីសុខ​របស់​សត្វ​នរក​ទៅ​វិញ ។