ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! បុរសអ្នកនេសាទ​ ដាច់​លិង្គស្លា.ប់ ព្រោះ​តែ​ក្រពើ

4 ឆ្នាំ មុន

អ្នកនេសាទ​ស៊ី​ម​បា​វ៉េ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​ក្រពើ​មួយ​ក្បាល​លោត​ខាំ​លិង្គ​ បណ្ដាល​ឲ្យ​ដាច់ ខណៈ​ពេល​រូបគេ​កំពុង​រាយ​សន្ទូច​នៅ​ក្នុង​ទន្លេ ។ បើតាម​«The Sun» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ លោក​ប៉ូ​ល…

អ្នកនេសាទ​ស៊ី​ម​បា​វ៉េ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​ក្រពើ​មួយ​ក្បាល​លោត​ខាំ​លិង្គ​ បណ្ដាល​ឲ្យ​ដាច់ ខណៈ​ពេល​រូបគេ​កំពុង​រាយ​សន្ទូច​នៅ​ក្នុង​ទន្លេ ។

បើតាម​«The Sun» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ លោក​ប៉ូ​ល នី​យ៉ា​មហា​ន​សា (Paul Nyamhanza) អ្នកនេសាទ​ស៊ី​ម​បា​វ៉េ​ អាយុ​២៧​ឆ្នាំ បាន​ចេញ​ទៅ​រក​ត្រី​ជាមួយ​លោក​ជេ​រ៉េ​មី​យ៉ា (Jeremiah ) ប្អូនប្រុស ​អាយុ​១៩​ឆ្នាំ ​នៅ​បរិវេណ​មាត់ច្រាំង​របស់​ទន្លេ​មួយ​នៅ​ក្នុងភូមិ ​Beatrice នៅ​ខេត្ត ​Mashonaland ភាគ​ខាងកើត​ប្រទេស​ស៊ី​ម​បា​វ៉េ ហើយ​ត្រូវ​ក្រពើ​ធំ​មួយ​ក្បាល​វាយប្រហារ​ដោយ​មិនដឹង​ខ្លួន ។

លោក​ជេ​រ៉េ​មី​យ៉ា ​នៅ​ពេល​បានឃើញ​បងប្រុស​ត្រូវ​ក្រពើ​ខាំ​នៅ​ចំពោះ​មុខ ក៏​រត់​ទៅ​ហៅ​មន្ត្រី​ក្នុង​ឧទ្យាន​សត្វ។ ពួក​គេ​បាន​ស្រង់​សព​របស់​ប៉ូ​ល​ចេញពី​ទឹក ខណៈ​ពេល​របាយការណ៍​ពី «Bulawayo24» ថា​អវយវៈ​ភេទ​របស់​ជន​រង​គ្រោះ​ត្រូវ​ក្រពើ​ខាំ​ដាច់ ។

លោក​ថេ​ន​ដា​អុី អេ​ម​វ៉ា​ន់​សា ប៉ូលិស​នៅ​ក្នុង​ខេត្ត​បញ្ជាក់​ពី​ការ​ស្លាប់​របស់​បុរស​រូប​នេះ ប៉ុន្តែ​មិន​បាន​និយាយ​ពី​រឿង​ដាច់​លិង្គ​ទេ ។ ទ្វីបអាហ្វ្រិក​មាន​របាយការណ៍​ពី​ក្រពើ​វាយប្រហារ​លើ​មនុស្ស​ជា​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំ ជា​ពិសេស​នៅ​ក្នុងភូមិ​ដាច់​ស្រយាល ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ