ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​កាន់តែ​ដើរទៅ​មុខ ចុះ​ស្មា​ត​ហ្វូ​ន​នឹង​កាន់តែ​ឆ្លាត​វៃ​ដល់​កម្រិត​ណា?

4 ឆ្នាំ មុន

អ្នកជំនាញ​ជា​ច្រើន​បាន​យល់​ស្រប​ថា​វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ទស្ស​ទាយ​ថា​ស្មា​ត​ហ្វូ​ន​ក្នុង​ឆ្នាំ ២០២៩ នឹង​មាន​រូបរាង​យ៉ាងដូចម្តេច​ព្រោះ​ទីផ្សារ​គឺជា​អ្នក​សម្រេច​លើ​អនាគត​របស់​ការ​បង្កើត​ថ្មី​ផ្សេង​ៗ​ដូច​ជា​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បានជា​ដើម​ ។ យ៉ាងណា​ក្តី ការ​ព្យាករណ៍​ពី​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា គ្រិះ​ស្ថាន​អប់រំ និង​អ្នក​តាមដាន​ផ្សេង​ៗ​មាន​ភាព​ស្របគ្នា​ត្រង់​ការ​ប្រើប្រាស់ Artificial Intelligence…

អ្នកជំនាញ​ជា​ច្រើន​បាន​យល់​ស្រប​ថា​វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ទស្ស​ទាយ​ថា​ស្មា​ត​ហ្វូ​ន​ក្នុង​ឆ្នាំ ២០២៩ នឹង​មាន​រូបរាង​យ៉ាងដូចម្តេច​ព្រោះ​ទីផ្សារ​គឺជា​អ្នក​សម្រេច​លើ​អនាគត​របស់​ការ​បង្កើត​ថ្មី​ផ្សេង​ៗ​ដូច​ជា​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់បែន​បានជា​ដើម​ ។ យ៉ាងណា​ក្តី ការ​ព្យាករណ៍​ពី​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា គ្រិះ​ស្ថាន​អប់រំ និង​អ្នក​តាមដាន​ផ្សេង​ៗ​មាន​ភាព​ស្របគ្នា​ត្រង់​ការ​ប្រើប្រាស់ Artificial Intelligence (AI) ។

លោក Nei Mawston ដែល​ជានា​យក​ប្រតិបត្តិ​ម្នាក់​មក​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ Strategy Analytics បាន​និយាយ​ថា «​ស្មា​ត​ហ្វូ​ន​ដែល​មាននៅ​១០​ឆ្នាំ​ខាង​មុខ​អាច​ប្រៀប​បានជា​ជំនួយការ​ផ្ទាល់ខ្លួន​ដែល​នៅ​ក្នុង​ហោប៉ៅ​របស់​អ្នក ប៉ុន្តែ​វា​ក៏​អាច​ជា​វេជ្ជបណ្ឌិត​ក្នុង​ហោប៉ៅ​របស់​អ្នក ធនាគារ​ក្នុង​ហោប៉ៅ​អ្នក និង​អ្នកបម្រើ​ក្នុង​ហោប៉ៅ​អ្នក​ដែរ​»។​

វា​អាច​បង្ក​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ តែ​អ្នក​ប្រើប្រាស់​ក៏​ត្រូវ​បោះបង់​ភាព​ឯកជន​មួយ​ចំនួន​ដែរ​។ ដោយហេតុ​ដូចនេះ​លោក R. David Edelman ដែល​ជា​អតីត​ជំនួយការ​ពិសេស​របស់​លោក​ប្រធានាធិបតី Barack Obama របស់​សហរដ្ឋអាមេរិក និង​សព្វថ្ងៃ​ធ្វើការ​ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts បាន​ឲ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​ដែល​មាន​បច្ចេកវិទ្យា AI អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ច្រើន​។

ប្រទេស​ចិន​កំពុង​តែ​តាមដាន​អាកប្បកិរិយា​របស់​ពលរដ្ឋ​ខ្លួន​រួច​ទៅ​ហើយ​ដែល​រួម​មាន​សកម្មភាព​លើ​អ៊ី​ន​ធើ​ណែ​ត​ផង​ដែរ​ដើម្បី​ផ្តល់​ជា​ពិន្ទុ​សង្គម​ដើម្បី​សន្សំ​ពិន្ទុ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​អ្វីមួយ​។ មាន​សេចក្តីរាយការណ៍​ថា ពេល​ដែល​ពលរដ្ឋ​បាត់បង់​ពិន្ទុ​ដែល​មក​ពី​ពួក​គេ​បាន​ប្រព្រឹត្ត​សកម្មភាព​មិនល្អ​ណាមួយ​នោះ​ពួក​គេ​អាច​នឹង​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទិញ​សំបុត្រ​យន្តហោះ ឬ​សំបុត្រ​រថភ្លើង​ជាដើម​។

មួយ​ក្រុម​ទៀត​បាន​និយាយ​ថា ស្មា​ត​ហ្វូ​ន​ដែល​មាន Sensor ល្អ​ជាង​មុន មេ​ម៉ូ​រី​ធំ​ជាង​មុន និង​សមត្ថភាព Processor ខ្ពស់​ជាង​មុន​អាច​ប្រើប្រាស់​ទិន្នន័យ​បាន​ពី​អ្នក​ប្រើប្រាស់​ដើម្បី​ធ្វើការ​សម្រេចចិត្ត​មួយ​ចំនួន​។ មាន​ន័យ​ថា​ស្មា​ត​ហ្វូ​ន​ប្រៀប​ដូច​ជា​ឆ្លុះ​បញ្ចាំង​ពី​អ្នក​ប្រើប្រាស់ សម្រេចចិត្ត​ដោយ​យោង​តាម​អ្វី​ដែល​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​ឬ​ចង់បាន​និង​ត្រូវការ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ