ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន​! ផ្លូវ​រអិល​ដួល លុះ​ឡាន​មក​ដល់​គេច​មិន​ទាន់ ជាន់​ហ្វ្រាំង​មិន​ជាប់​កិន​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​បើកបរ​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​នៅ​ខាង​មុខ ខណៈនោះ​ដោយសារ​តែ​មេឃ​ធ្លាក់​ភ្លៀង​ធ្វើ​ឱ្យ​ផ្លូវ​រអិល បណ្ដាល​ឲ្យ​ដួល​ខ្ទាត​អ្នក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​កណ្ដាលផ្លូវ ក៏​ត្រូវ​បាន​រថយន្ត​យី​ឌុ​ប​ដឹក​ដី​ប្រភេទ​កង់​១០​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​ដល់ គេច​មិន​ទាន់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​បើកបរ​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​បើកបរ​នៅ​ខាង​មុខ ខណៈនោះ​ដោយសារ​តែ​មេឃ​ធ្លាក់​ភ្លៀង​ធ្វើ​ឱ្យ​ផ្លូវ​រអិល បណ្ដាល​ឲ្យ​ដួល​ខ្ទាត​អ្នក​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​កណ្ដាលផ្លូវ ក៏​ត្រូវ​បាន​រថយន្ត​យី​ឌុ​ប​ដឹក​ដី​ប្រភេទ​កង់​១០​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​ដល់ គេច​មិន​ទាន់ និង​ជាន់​ហ្វ្រាំង​ក៏​មិន​ទាន់ បណ្ដាល​ឲ្យ​កិន​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​ម្នាក់​តែ​ម្ដង​។

គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ក្នុង​នោះ​ម្នាក់​ឈ្មោះ​ជា សា​រួន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​ឈ្មោះ គឹ​ម ម៉ៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​រង​របួសធ្ងន់ ជន​រង​គ្រោះ​ទាំង​ពីរ​ស្នាក់​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​រង​គ្រោះ​ទាំង​២​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BT-៤២២៨​។

ចំណែក​រថយន្ត​យី​ឌុ​ប​ដឹក​ដី​មួយ​គ្រឿង​ខាងលើ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ប្រផេះ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-០៥៨៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​និង​ក្នុង​ល្បឿន​លឿន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​បើកបរ​នៅ​ខាង​មុខ ប៉ុន្តែ​ដោយសារ​ខណៈនោះ​មេឃ​ធ្លាក់​ភ្លៀងហើយ​ផ្លូវ​ល៏​រអិល បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​កណ្ដាលផ្លូវ ស្រប​ពេល​នោះ​រថយន្ត​យី​ឌុ​ប​ដឹក​ដី​ប្រភេទ​កង់​១០​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​ដល់​គេច​ក៏​មិន​ទាន់ ហើយ​ជាន់​ហ្វ្រាំង​ក៏​មិន​ជាប់​ទៀត បណ្តាល​ឲ្យ​កិន​ស្លាប់​យុវជន​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​យុវជន​ម្នាក់​ទៀត​រង​របួសធ្ងន់​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​ដឹក​ដី​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ហើយ​មិន​មាន​អ្នកដំណើរ​ដែល​ឃើញ​ហេតុការណ៍​នោះ​ណា​ម្នាក់​ជួយ​ឃាត់​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​ដឹក​ដី​នោះ​ឡើយ​។

បន្ទាប់​មក នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​ទាំង​រថយន្ត​យី​ឌុ​ប​ដឹក​ដី និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ