ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បារម្ភ​ពី​ការ​ផ្លាស់​ទ្រនំ​ទៅ Real Madrid ដោយសារ​តែ​រឿង​ម្យ៉ាង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​នៅ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ព្រួយចិត្ត​ត្បិត Eden Hazard…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​នៅ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ព្រួយចិត្ត​ត្បិត Eden Hazard អាច​នឹង​ទៅ​លេង​នៅ Real Madrid ដែរ ។

កីឡាករ​អាយុ​២៧​ឆ្នាំ​រូប​នេះ បាន​ចាក​ចេញពី Barcelona នៅ​ឆ្នាំ​២០១៧ មក​លេង​នៅ​ក្លិប​អ្នកមាន​បារាំង PSG ដែល​ត្រូវ​បាន​មហាជន​គិត​ថា រូបគេ​ធ្វើ​បែប​នេះ​ដោយសារ​តែ មិន​ចង់​នៅ​ក្រោម​ប្រជាប្រិយភាព​របស់ Lionel Messi ។

អ្វី​ដែល​មិន​នឹក​ស្មាន​នោះ​គឺ Neymar គេច​ពី Messi មក​ជួបនឹង Kylian Mbappe នៅ​ក្លិប PSG​។ ប្រជាប្រិយភាព​របស់ Mbappe ហាក់បីដូចជា​ខ្ពស់ត្រដែត បើ​ធៀប​នឹង​កីឡាករ​មានរឿង​មិន​ចប់ Neymar​។ យើង​អាច​ហៅ​បាន​ថា គេច​ពី​តោ មក​ជួបនឹង​ខ្លា​។

មក​ដល់​ពេល​នេះ Neymar មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​នឹង​ការ​ផ្លាស់​មក​នៅ​ក្លិប​អធិរាជ​ស Real Madrid​។ តែ Neymar ខ្លាច​រឿង​នេះ​កើតឡើង​ម្តងទៀត ដោយសារ​តែ Eden Hazard អាច​នឹង​មក​លេង​នៅ Real Madrid ដែរ ដែល​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់ Neymar មិន​ឡើង​ផុត​គេ ​។ នេះ​ក៏​ដោយសារ​តែ Neymar ជា​កីឡាករ​ចង់ឱ្យ​ខ្លួនឯង​ជា​អ្នករ៉ាប់រង​សំខាន់​នៅ​លើ​តារាង ហើយ​មិន​ចង់ឱ្យ​នរណា​ម្នាក់​មក​ដណ្តើម​ឆាក​របស់​ខ្លួន​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ