ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សប្បាយ​ភ្លេចខ្លួន ក៏​ក្លាយជា​ទុក្ខ​តែ​មួយ​​ប៉​ព្រិច​ភ្នែក​​…

4 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​លង់ទឹក​ស្លាប់ កាលពី​វេលា​ម៉ោង​​០៤ និង​៤០​នាទី​រសៀល​​ថ្ងៃ​ទី​២២ ​ឧសភា ស្ថិត​នៅ​ចំណុច​រមណីយដ្ឋាន«ស្ទឹង​គ្រញូង​» ក្នុងភូមិ​តា​សាញ​ជេ​ី​ង ឃុំ​តា​សាញ…

​​ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​លង់ទឹក​ស្លាប់ កាលពី​វេលា​ម៉ោង​​០៤ និង​៤០​នាទី​រសៀល​​ថ្ងៃ​ទី​២២ ​ឧសភា ស្ថិត​នៅ​ចំណុច​រមណីយដ្ឋាន«ស្ទឹង​គ្រញូង​» ក្នុងភូមិ​តា​សាញ​
ជេ​ី​ង ឃុំ​តា​សាញ ស្រុក​សំឡូត ខណ​:​ហែល​ទៅ​លេង​កន្លែង​ទឹក​ជ្រៅ ដែល​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​មិន​បាន​ដាក់​ស្លាក​សញ្ញា​គ្រោះថ្នាក់ជាសម្គាល់ផងដែរ ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះខាងលើ ​ឈ្មោះ​នាក់ សុ​ផានិត ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំចេក ឃុំ​តា​សាញ ស្រុក​សំឡូត​ ។ ជន​រង​គ្រោះ​ជាមួយ​បក្សពួក​ជា​ច្រើន​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​ហែល​ទឹក​ស្ទឹង​នៅ​ចំណុច​ខាងលើ ដែល​ជា​រមណីយដ្ឋាន​​«ស្ទឹង​គ្រញូង​» ហើយ​បាន​ហែល​ទៅ​កន្លែង​ទឹក​ជ្រៅ និង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ទើប​បណ្ដាល​ឲ្យ​លង់​ស្លាប់​តែ​ម្ដង​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​​បាន​និយាយ​ថា ដំបូង​ឡើយ​ គេ​ឃើញ​ក្រុម​យុវជន​នោះ​នាំ​គ្នា​ហែល​លេង​កន្លែង​ទឹក​​រាក់​ទេ ។ ប៉ុន្តែ​ក្រោយមក ​ពួក​គេ​បាន​នាំ​គ្នា​ទៅ​ហែល​លេង​កន្លែង​ទឹក​ជ្រៅ​ ដែល​នៅ​ក្បែរ​ៗ​នោះ​។ សាក្សី​ដដែល​បាន​បន្ត​ថា ពេល​ពួក​គេ​កំពុង​លេង​ទឹក​សប្បាយ ស្រាប់តែ​បន្តិច​ក្រោយមក គេ​ឮ​សំលេង​ស្រែក​ឲ្យ​គេ​ជួយ ដោយសារ​បាត់​ខ្លួន​ជន​រង​គ្រោះ​ខាងលើ​នៅ​កន្លែង​ទឹក​ជ្រៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មនុស្ស​ម្នាក​ពេញ​រមណីយដ្ឋាន​តែ​ម្ដង​។ មនុស្ស​ជា​ច្រើន​បាន​ចុះ​រាវរក​ជន​រង​គ្រោះ លុះ​បន្តិច​ក្រោយមក​ទើប​រក​ឃើញ តែ​ជន​រង​គ្រោះ​ស្លាប់​ទៅ​ហើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា «​ស្ទឹង​គ្រញូង» គឺជា​រមណីយដ្ឋាន​ដ៏​ពេញ​និយម​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​សំឡូត​។ ​​(សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ