ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ស្រៀវ​ណាស់​! រថយន្ត​ធុន​ធំ​ប្រះ​ខ្លួន​ក្នុង​ទឹកជា​មួយ​សាឡា​ង​ចម្លង​ផ្អើល (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​ធន់​ធំ​ដឹក​ដី​១​គ្រឿង​ត្រូវ​លិច​ក្នុង​ទឹកទន្លេ​ទៅ​ជាមួយនឹង​សាឡា​ង​ចម្លង ខណៈ​ដែល​រថយន្ត​បើក​ចុះ​សាឡា​ង​ថយក្រោយ ស្រាប់តែ​រអិល​កង់​មុខ​បណ្តាល​ឲ្យ​ផ្អៀង​សាឡា​ង​ក្រឡាប់​ក្នុង​ទឹកតែ​ម្តង ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវទឹក​។ លោក​វរសេនីយ៍ទោ អ៊ុំ សុភាព…

ខេត្តក្រចេះ ៖ រថយន្ត​ធន់​ធំ​ដឹក​ដី​១​គ្រឿង​ត្រូវ​លិច​ក្នុង​ទឹកទន្លេ​ទៅ​ជាមួយនឹង​សាឡា​ង​ចម្លង ខណៈ​ដែល​រថយន្ត​បើក​ចុះ​សាឡា​ង​ថយក្រោយ ស្រាប់តែ​រអិល​កង់​មុខ​បណ្តាល​ឲ្យ​ផ្អៀង​សាឡា​ង​ក្រឡាប់​ក្នុង​ទឹកតែ​ម្តង ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវទឹក​។

លោក​វរសេនីយ៍ទោ អ៊ុំ សុភាព ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក​ថ្លែង​ឲ្យ​ដឹង​ថា ហេតុការណ៍​លិច​សាឡា​ង​ចម្លង​នេះ​កើតឡើង​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា នៅ​ចំណុច​កំពង់ដ​ចម្លង​ឃុំ​ពង្រ ស្រុក​ឆ្លូង ឆ្ពោះទៅ​ឃុំ​កោះ​តា​ស៊ុ​យ ស្រុក​ព្រែក​ប្រសព្វ មាន​ម្ចាស់​ឈ្មោះ សុះ សប់​ព្រី ជា​ខ្មែរ​អ៊ិ​ស្លា​ម ហើយ​ករណី​នេះ​មិន​បណ្តាល​​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ​។

លោក​បន្ត​ទៀត​ថា ករណី​ខាងលើ​នេះ​បណ្តាល​ឲ្យ​រថយន្ត​ប្រភេទ​ហី​ណូ​ដឹក​ដី​១​គ្រឿង​រង​ការ​ខូចខាត​ដោយ​ផ្អៀង​ក្រឡាប់​ធ្លាក់ទឹក​ទៅ​ជាមួយនឹង​សាឡា​ង​តែ​ម្តង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ទុក​នៅ​លើ​សាឡា​ង​នោះ​។ លោក​សន្និដ្ឋាន​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​តែ​កំហុស​បច្ចេកទេស​របស់​ម្ចាស់​ដ ក៏​ដូច​ជា​ម្ចាស់​រថយន្ត​ដឹក​ដី​ផង​ដែរ​។

អ្នក​ឃើញ​ហេតុការណ៍​ម្នាក់​នេះ​និយាយ​ថា រថយន្ត​ដឹក​ដី​មួយ​គ្រឿងក្នុង​ចំណោម​២ គ្រឿង​មាន​ផ្ទុក​ដី​នៅ​លើ​រថយន្ត​បាន​បើក​ថយក្រោយ​ចុះ​សាឡា​ង ដើម្បី​យក​ដី​មក​ចាក់​ធ្វើ​ផ្លូវ​។ នៅ​ពេល​កំពុង​ចុះ​សាឡា​ង​ក៏​រអិល​កង់​មុខ​ខាងឆ្វេង បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅ​ម្ខាង​ក៏​ផ្អៀង​សាឡា​ង​បណ្តាល​ឲ្យ​ក្រឡាប់​ចូល​ក្នុង​ទឹក​ទាំង​ព្រឹក​ធ្វើ​ឱ្យ​ស្ទះ​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ទៅ​មក​។

គួរ​រំលឹក​ថា ករណី​រថយន្ត​ធន់​ធំ​ធ្លាក់ទឹក​ពេល​ចុះ​សាឡា​ង គឺ​តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅ​តាម​កំពង់ដ​ចម្លង​នៅ​ស្រុក​ឆ្លូង​។ ហើយ​ហេតុការណ៍​ដែល​កើត​ញឹកញាប់​ទាំងនោះ ត្រូវ​គេ​និយាយ​ថា ដោយសារ​តែ​សាឡា​ង​ចម្លង​ទាំងនោះ​តែងតែ​ចម្លង​រថយន្ត​ធុន​ធំ​ដឹក​លើស​ចំណុះ បណ្តាល​ឱ្យ​លើស​ទំងន់ និង​កង្វះ​បច្ចេកទេស​ទាំង​អ្នក​បើករថយន្ត និង​ម្ចាស់​ចម្លង​ទៀត​ផង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ