ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់វិធានការ​ជា​បន្ទាន់​ក្នុង​ការ​ដោះស្រាយ​ទឹក​កខ្វក់​នៅ​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា ដើម្បី​ចាត់វិធានការ​ជា​បន្ទាន់ ក្នុង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ​ដោយ​ធ្វើ​ទំនើប​កម្ម​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ដែល​មាន​ស្រាប់​ឲ្យ​មាន​សមត្ថភាព​ក្នុង​១​ថ្ងៃ បាន​ដល់​៣០០០០​ម៉ែត្រ​គីប ។ នេះ​បើ​តាម​លោក អូន…

រាជធានី​ភ្នំពេញ ៖ ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា ដើម្បី​ចាត់វិធានការ​ជា​បន្ទាន់ ក្នុង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ​ដោយ​ធ្វើ​ទំនើប​កម្ម​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ដែល​មាន​ស្រាប់​ឲ្យ​មាន​សមត្ថភាព​ក្នុង​១​ថ្ងៃ បាន​ដល់​៣០០០០​ម៉ែត្រ​គីប ។ នេះ​បើ​តាម​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​បញ្ហា​ប្រឈម​ទឹក​កខ្វក់​នៅ​ព្រះ​សីហ​នុ កាលពី​ពេល​កន្លង​មកនេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា តាម​គោលនយោបាយ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ព្រះ​សី​ហនុមាន​សន្ទុះ​អភិវឌ្ឍន៍​លឿន​ដោយ​មាន កំណើន​សកម្មភាព​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល ជា​ពិសេស​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង ទេសចរណ៍ ។ ទន្ទឹម​នេះ​កាក​សំណល់​រឹង​-​រាវ ក៏​មាន​សន្ទុះ​កើនឡើង​ផង​ដែរ ។ ប្រភព​បន្ត​ថា​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​មិន​អាច​ទ្រទ្រង់​បាន​គួប​ផ្សំ​នឹង​មាន​កំណើន​ទឹក​កខ្វក់​យ៉ាង​គំហុក ហើយ​ផ្ទៃ​រងទឹក​ភ្លៀង​រួម​តូច​ផង​នោះ ទឹក​កខ្វក់​មួយ​ភាគ​បាន​ហូរ​តាម​អូរ​ធម្មជាតិ ចាក់​ទៅ​សមុទ្រ​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​តំបន់ឆ្នេរ​សមុទ្រ ។

នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​បញ្ហា​ទឹក​កខ្វក់ នៅ​ក្រុងព្រះសីហនុ​នា​ពេល​ថ្មី​ៗ​នោះ​ដែរ​លោក​អូន​ព័ន្ធ​មុនី​រ័​ត្ន បាន​ឲ្យ​ដឹង​ថា ដើម្បី​ថែរក្សា​ឆ្នេរសមុទ្រ​ព្រះ​សីហ​នុ​ឲ្យ​នៅ​ល្អ​ស្អាត​ដូច​ដើម​ត្រូវ​ដាក់​ចេញ​នូវ​កញ្ចប់​វិធាន​ការណ៍​គ្រប់​ជ្រុង​ជ្រាយ ដែល​អាច​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ព្រះ​សីហ​នុ​ប្រកបដោយ​ចីរភាព​ក៏​ដូច​ជា ធានា​នូវ​ការ​បែងចែក​ធនធាន​ថវិកាជាតិ​ប្រកបដោយ​ប្រសិទ្ធភាព ។

លោក​ថា «​អង្គប្រជុំ​បាន​ឯកភាព​ជា​គោលការណ៍​ឲ្យ​ចាត់វិធានការ​បន្ទាន់ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ​ដោយ​ធ្វើ​ទំនើប​កម្ម​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក កខ្វក់​ដែល​មាន​ស្រាប់​ឲ្យ​មាន​សមត្ថភាព​ច្រោះ​ទឹក​កខ្វក់​បាន​ដល់​៣០០០០​ម៉ែត្រ​គីប​ក្នុង​១​ថ្ងៃ ។ សាងសង់​ស្ថានីយ​បូមទឹក​កខ្វក់​បន្ថែម​ទៀត​រៀបចំ​ប្រព័ន្ធ​លូ និង​បំពាក់​ឧបករណ៍ និង​សម្ភារ ។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បាន​បន្ថែម​ថា ក្នុង​ការ​រៀបចំ​នេះ ដើម្បី​យ៉ាងណា ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០២២​ខាង​មុខ​នេះ នៅ​ក្រុងព្រះសីហនុ ។

សូម​រំលឹក​ថា នៅ​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​បញ្ហា​ប្រឈម​ទឹក​កខ្វក់​នៅ​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ក្រោម​វត្តមាន​លោក ជា សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង លោក​ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក​សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ លោក​សុខ ចិន្ដា​សោភា រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី និង​លោក​យន្ដ មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ។

កិច្ចប្រជុំ​នេះ បន្ទាប់​ពី​មានកា​រិះគន់​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នៅ​ខេត្ត​ព្រះ​សីហ​នុ​នៅ​តែ​បន្ត​មានការ​បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ​ពី​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ទោះបី​មានការ​ព្រមាន​ពី​អាជ្ញាធរ​យ៉ាងណា​ក្តី ៕ (កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ