ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាក់ទង​តាមហ្វេសបុក​​ទាល់បានរួមភេទ​​​​ស្ងាត់…ខឹង​សុំបែក​ បង្ហោះរូប​​អាសផ្អើល

4 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល ​៖ សេចក្តីរាយការណ៍ឱ្យដ​ឹងថា ​​បុរស​​ម្នាក់​​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលឃាត់ខ្លួន​ប ​យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះម្នាក់​ថា យក​រូប នាងបង្ហោះ ពេលដែលនាងរួមភេទជាមួយគ្នា ​ ។…

​ខេត្ត​កណ្តាល ​៖ សេចក្តីរាយការណ៍ឱ្យដ​ឹងថា ​​បុរស​​ម្នាក់​​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាលឃាត់ខ្លួន​ប ​យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះម្នាក់​ថា យក​រូប នាងបង្ហោះ ពេលដែលនាងរួមភេទជាមួយគ្នា ​ ។ ហេតុការណ៍​ឃាត់ខ្លួន ធ្វើឡើង​កាលពី​​វេលា​​ម៉ោង​​០៣ រសៀលថ្ងៃ​ទី​២១​ ឧសភា​ ​ស្ថិតនៅ​ចំណុច​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល​ ។ រឿងរ៉ាវនេះផ្ទុះឡើង គឺ​បន្ទាប់ពី​សុំបែក​​ពីជន​នោះ ក៏ធ្វើឱ្យ​ខឹង​ខ្លាំង និងយក​រូប​អាស​អាភាស
ទៅ​​បង្ហោះ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលឃាត់ខ្លួន មាន​​ឈ្មោះ មាស ចំរើន ​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រយូង​ពង ឃុំ​ជើងព្រៃ ស្រុក​បា​ឆាយ ខេត្តកំពង់ចាម​។ ដោយឡែក នារីរងគ្រោះ​​​ឈ្មោះ សំ វ​ណ្ណី​ អាយុ​២៧​ឆ្នាំ ​មាន​​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

​​តាម​នារី​រង​គ្រោះ​បាន​​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ​កាលពី​ថ្ងៃ​មិន​ចាំ ​តែក្នុងខែ​កុម្ភៈ ឆ្នាំ​២០១៩ នាង​ខ្ញុំ​បាន​បើក Face​book លេង​ ស្រាប់តែ​មាន​អា​ខោ​ន​Facebook មួយ​ឈ្មោះ​«ទឹក​ហូរ​មិន​ហត់» បាន​​អេ​តម​ក ហើយ​​​អា​ខោ​ន​នោះ​បាន​​ឆាត​មក​និយាយ​គ្នា​លេង​​ប្រហែល​ជាមួយ​ខែ​ ។ ក្រោយមក​ឈ្មោះ មាស ចំរើន ជា​ម្ចាស់​អាក់ខោន «ទឹក​ហូរ​មិន​ហត់» បាន​ប្តូរ​ឈ្មោះ​ទៅ​ដាក់​ឈ្មោះ«ចំរើន ស៊ី​ណា​» និងបាន​សុំ​ស្រលាញ់​នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​បាន​និយាយ​ថា «បើ​ស្រលាញ់​មក​ជួប​សិន​មក ​ចាំ​ស្រលាញ់​គ្នា» ​។

នាងបន្តថា លុះនៅថ្ងៃ​មិន​ចាំ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥ ឈ្មោះ មាស ចំរើន បាន​មក​ជួប​នាង​ខ្ញុំ​
នៅ​ចំណុច​រង្វង់​មូល​តា​ខ្មៅ បន្ទាប់​មក នាង​ខ្ញុំ​បាន​ជូន​ឈ្មោះ​នេះ​ទៅ​ដេក​ផ្ទះសំណាក់​តែ​ម្នាក់ឯង​ទេ​ ។ លុះ​ព្រឹក​ឡើង​ នាង​ខ្ញុំ​បាន​នាំ​ឈ្មោះ មាស ចំរើន ទៅ​លេង​បងប្រុស ឈ្មោះ វ​ណ្ណី អាយុ​៥៦​ឆ្នាំ ដែល​ធ្វើការ​នៅ​សាលា​ស្រុក​កោះធំ​ចំនួន​៥​ថ្ងៃ ហើយ​នាង​ខ្ញុំ​បាន​ដេក​នៅ​ជាមួយ​ឈ្មោះ មាស ចំរើន ដូច​ប្តី​ប្រពន្ធ​ ។ ប៉ុន្តែ​នៅ​ពេល​ដេក​​នៅ​ជាមួយ​គ្នា ឈ្មោះ មាស ចំរើន បាន​លួច​ថតរូប​ភាពអាសអាភាស​នាង​ខ្ញុំ​ដេក ដោយ​នាង​ពុំ​បាន​ដឹង​ខ្លួន​ឡើយ​ ។

ជួប​គ្នា​បាន​មួយ​រយៈ​ក្រោយមក ​ទើប​ដឹង​ថា ​បុរស​ឈ្មោះ មាស ចំរើន នោះមាន​ប្រពន្ធ​កូន​ហើយ ​ទើប​​នាង​ខ្ញ​​សុំ​ផ្តាច់ទំនាក់ទំនង​ជាមួយ​គាត់ ។ ប៉ុន្តែ​ឈ្មោះ មាស ចំរើន នៅ​តែ​តាម​ទំនាក់ទំនង​ជាមួយ​ខ្ញុំ​ទៀត ថែម​ទាំង​ប្រើ​ពាក្យ​សម្តី​មក​គំរាមកំហែង បង្ហោះ​រូប​អាសអាភាស (​រូបភាព​ដែល​ឈ្មោះ មាស ចំរើន បាន​លួច​ថត​) ហើយ​បាន​ឆាត​ទៅ​ឱ្យ​​ហ្វ្រេ​ន​នៅ​ក្នុង Facebook នាង​ខ្ញុំ និង​ផ្ញើ​រូបភាព​ទាំងនោះ​ ឱ្យ​​ពួក​គេ​មើល​ថែម​ទៀត​ផង​ ។

ទ​ង្វើ​ឈ្មោះ មាស ចំរើន បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​ខ្ញុំ​យ៉ាងធ្ងន់ធ្ងរ​ទើប​នាង​ប្តឹង​ឱ​្យ​ឃាត់​​ខ្លួនតែម្តង ​ ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន ​​ករណី​នេះ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលកំពុងធ្វើការ​​ស្រាវជ្រាវ ដើម្បីចាត់ការ​តាម​នីតិវិធី​ ។ (សម្រួលដោយ៖ ស្រីណា​ )

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ