ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​បានទូរស័ព្ទ​​​​​ខុសច្បាប់​នៅ​ព្រ​លាន​យន្ត​ហោះ​…ស្មើ​ប្រាក់ជិត១៣ម៉ឺនដុល្លារ​

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Vietnamese News បានឱ្យ​ដឹង​ថា ភ្នាក់ងារ​គយ​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ Tân Sơn Nhất និងនាយកដ្ឋាន​ស៊ើបអង្កេត​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃ​ចន្ទ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​កូរ៉េ…

តាម​ប្រភព​ព័ត៌មាន Vietnamese News បានឱ្យ​ដឹង​ថា ភ្នាក់ងារ​គយ​នៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ Tân Sơn Nhất និងនាយកដ្ឋាន​ស៊ើបអង្កេត​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃ​ចន្ទ បាន​ចាប់ខ្លួន​បុរស​ជនជាតិ​កូរ៉េ អាយុ​៣៥​ឆ្នាំ​ម្នាក់ ដែល​បាន​នាំ​ចូល​ទូរស័ព្ទ​ដៃ​ជាង​៤០០​គ្រឿង​ ដោយ​ខុសច្បាប់​ ។

បន្ទាប់​ពី​បាន​កត់​សម្គាល់ថា អ្នកដំណើរ​ជា​បុរស​ដែល​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ VN405 ពី​ទីក្រុង​សេ​អ៊ូ​ល​ ទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ មិន​បាន​ប្រកាស​ឥ​វ៉ា​ន់​របស់​គាត់​ទេ ភ្នាក់ងារ​គយ​បាន​ត្រួតពិនិត្យ​ឥ​វ៉ា​ន់​ផ្ទាល់ ខ្លួន​របស់​គាត់ ហើយ​បាន​រក​ឃើញ​ទូរស័ព្ទ​ចំនួន ៤១៨​គ្រឿង រួម​ទាំង​ទូរស័ព្ទ iPhone, Samsung និង LG ។ តម្លៃ​សរុប​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ ជិត​៣​លាន​ដុ​ង ដែល​ស្មើ​នឹង​១២.៨៤០០​ដុល្លារ​អា​មេ​រិ​ក ​។ យោង​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល ទូរស័ព្ទ​មួយ​ទឹក​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​ទៅ​វៀតណាម​ឡើយ​ ។

អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​បាន​ទទួល​ការ​ដាក់​កម្រិត​ខាង​ផ្នែក​រដ្ឋបាល ឬ​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ព្រហ្មទណ្ឌ​។ ការ​នាំ​ចូល​ខុសច្បាប់ ​ក៏​ត្រូវ​បាន​រឹបអូស​ផង​ដែរ​ដោយ​អាជ្ញាធរ​ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ