ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឿ សុធា​រ៉ា និងសា​ពូន ​មី​ដា​ដា​ គ្រោង​ហក់​ចូល​សិ​ល្បៈ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​ជា​ច្រើន​បាន​គិត​ថា​ តារាចម្រៀង​សា​ពូន មី​ដា​ដា​ អាច​នឹង​មិន​មាន​បទ​ចម្រៀង​ណាមួយ​តទៅ​ទៀត​ទេ សម្រាប់​ច្រៀង​សម្តែង ​នៅ​ពេល​ដែល​លោក​បាន​ពន្យា​រពេល​ចេញ​មុខជា​មួយ​ភរិយា​ជា​ច្រើន​ឆ្នាំ ​ដើម្បី​មើលថែ​សង្គម​គ្រួសារ​ ។ ទាក់ទិន​និង​រឿង​សិល្បៈ ​ងាក​មក​វិញ​ឬ​យ៉ាងណា​…

មនុស្ស​ជា​ច្រើន​បាន​គិត​ថា​ តារាចម្រៀង​សា​ពូន មី​ដា​ដា​ អាច​នឹង​មិន​មាន​បទ​ចម្រៀង​ណាមួយ​តទៅ​ទៀត​ទេ សម្រាប់​ច្រៀង​សម្តែង ​នៅ​ពេល​ដែល​លោក​បាន​ពន្យា​រពេល​ចេញ​មុខជា​មួយ​ភរិយា​ជា​ច្រើន​ឆ្នាំ ​ដើម្បី​មើលថែ​សង្គម​គ្រួសារ​ ។

ទាក់ទិន​និង​រឿង​សិល្បៈ ​ងាក​មក​វិញ​ឬ​យ៉ាងណា​ អ្នក​នាង​សឿ សុធា​រ៉ា ​ភរិយា​មី​ដា​ដា ឱ្យ​ដឹង​ថា «​រាល់
ថ្ងៃ​គាត់​កំពុង​រៀបចំ​បទ​ចម្រៀង​ថ្មី​ៗ ​តប​ការ​ចង់បាន​ពី​បងប្អូន​យើង​ ។ ​បទ​ចម្រៀង​ទាំងនោះ​ ជា​ការ​សម្រិតសម្រាំង​ មិន​ចម្លង​ពី​បរទេស​នោះ​ទេ​ ព្រោះ​សម័យនេះ​ហើយ ​កូ​ពី​ចម្រៀង​គេ​គឺ​អ្នក​ស្តាប់​រិះគន់​
ណាស​» ។

សុធា​រ៉ា ​បន្ត​ថា​ ឆ្នាំ​២០២០​​ខាង​មុខ ការ​ងារ​ថ្មី​លើ​វិស័យ​សិល្បៈ​របស់​នាង​និង​ស្វាមី​ ពិតជា​កកើត​ឡើង​ហើយ​យើង​កំពុង​តែ​រួសរាន់​អោយ​បាន​ចប់​​មុន​គម្រោង​ ដើម្បី​បំបាត់​ពាក្យ​ដើរ​ចេញ​សិល្បៈ​ ។ យើង​នៅ​តែ​នឹក​រលឹក​ទស្សនិកជន​ ។​

ជា​ពិសេស​កូនស្រី​ច្បង​របស់​នាង​ពិមាន​ គឺ​មាន​ដុ​ង​សិល្បៈ​ពេញ​ខ្លួន ​ហើយ​សប្បាយចិត្ត​បានកូន​ស្នង​ ព្រោះ​នាង​ទើប​ថតកុន​បាន​មួយ​រឿង​រួច​ហើយ​»​ ។

ចាំ​មើល​៍ តើ​ប្តី-ប្រពន្ធ​មួយគូ​នេះ ​នឹង​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាងណា​ ក្នុង​វិស័យ​សិ​ល្បៈ ​។

សា​ពូន មី​ដា​ដា​ ជា​អតីត​តារាចម្រៀង​ដ៏លេចធ្លោ​ប្រចាំ ផលិតកម្ម​ហង្ស​មាស ​កាលពី​ជាង​១០​ឆ្នាំ​មុន​។ លោក​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​អស់​ច្រើន​ឆ្នាំ ​រហូត​រលក​ក្រោយ​ស្រវា​ការងារ​ផ្នែក​នេះ ​បន្តបន្ទាប់​ស្រប​ពេល​ដែល​លោក​ងាក​មក​គិតគូ​ររឿង​មើលថែ​គ្រួសារ​ឱ្យ​កាន់តែ​មាន​សុភមង្គល​ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ