ព្រះ​អង្គ​ធ្វើ​អ្វី​ៗ​ដើម្បី​តែ​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ


​រយៈពេល​៤៥​វស្សា ព្រះ​អង្គ​បាន​បំពេញការងារ​ស្នូល​ដែល​ហៅ​ថា​ពុទ្ធកិច្ច​ទាំង​៥​នោះ​មិន​ដែល​អាកខាន​ម្តងណា​ឡើយ មិន​ថា​ស្ថិត​នៅ​ទីណា កន្លែង​ណា ក្តៅ ឬ​រងា ក៏​មិន​ដែល​ខកខាន​។ នេះ​ក៏​ព្រោះតែ​ដើម្បី​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ​ទាំងអស់​ក្នុង​លោក មិនមែន​ដើម្បី​ប្រយោជន៍​ព្រះ​អង្គ​ទេ​ព្រោះ​លោក​បាន​សម្រេច​អរិយ​សច្ចៈ​រក​ទី​បរមសុខ​ឃើញ​ហើយ គ្មាន​ប្រាថ្នា​អ្វី​ទៀត​ឡើយ​ ។

ពុទ្ធកិច្ច​ទាំង​៥​យ៉ាងនោះ ១-​នៅ​វេលា​ព្រឹក​ព្រលឹម ព្រះ​អង្គ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត​, ២-​ពេល​រសៀល​ទ្រង់​សម្តែងធម៌​ទេសនា​អប់រំ​ដល់​សាធារណជន​, ៣-​វេលា​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ចំពោះតែ​ភិក្ខុសង្ឃ​, ៤-​នៅ​កណ្តាលអធ្រាត្រ ទ្រង់​ដោះស្រាយ​ប្រស្នា​នៃ​ពួក​ទេវតា និង​៥-​ដល់​វេលា​ទៀប​ភ្លឺ ទ្រង់​ប្រមើល​មើល​នូវ​សត្វ​ដែល​មានភ័ព្វ និង​ឥត​ភ័ព្វ ។

សត្វ​ទាំងឡាយ​មាន​និស្ស័យ​មិន​ដូច​គ្នា​ទេ បើ​សត្វ​ណា​មាន​និស្ស័យ​នឹង​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ប្រោសសត្វ​នោះ​ដោយ​ផ្ទាល់​ព្រះ​អង្គ ឯ​សត្វ​ខ្លះ​ទៀត​មាន​និស្ស័យ​នឹង​សាវក​ដទៃ ទ្រង់​ក៏​ប្រើ​សាវក​អង្គ​នោះ​ឱ្យទៅ​ប្រោស ព្រះ​អង្គ​ធ្វើ​បែប​នេះ​ដើម្បី​អនុគ្រោះ​ដល់​សព្វ​សត្វ​ឆាប់​បាន​សម្រេច​ធម៌​ទៅ​កាន់​ទី​រំលត់ទុក្ខ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ