ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​ណាស់ ខ្លាំង​ណាស់ !មានអី​ចាប់​បាន​ពលរដ្ឋ​វាយ​ទ្រោម​ខ្លួនឈាមពេញមុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​កំពុង​តែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ត្រូវ​បាន​ប្រជាពលរដ្ឋ​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​ដេញ​បុក​បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ទ្រោម​ខ្លួន​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស​កំពុង​តែ​ដើរ​ចុច​ទូរស័ព្ទ​ដៃ ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ត្រូវ​បាន​ប្រជាពលរដ្ឋ​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​ដេញ​បុក​បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ទ្រោម​ខ្លួន​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អ​ធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​109 កែង​ផ្លូវ​81 នៅ​ចំណុច​មុខ​វិទ្យាល័យ​វត្ត​កោះ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទី​១ មានឈ្មោះ​ជី ម៉ា​ប់ ភេទ​ប្រុស អាយុ​25​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កណ្តាល មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃកប្បាស ឃុំ​ត្រពាំង​ស្វាយ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ និង​ទី​២ មានឈ្មោះ​លី សម្បត្តិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ម្នាក់​ជា​ជនជាតិ​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ កំពុង​តែ​ឈរ​ចុច​ទូរស័ព្ទ​ដៃ​នៅ​លើ​ផ្លូវ​63 ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដាឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1Z- 0122 បើកបរ​តាម​បណ្តោយ​ផ្លូវ​63 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​បរទេស​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ភ្លាម​ៗ​នោះ​ដែល​ក៏​មាន​បុរស​ម្នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​ជួយ​ដេញ​តាម​ជនសង្ស័យ​មក​ដល់​ចំណុច​មុខ​វិទ្យាល័យ​វត្ត​កោះ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ក្របួច​ជាប់​ទាំង​២​នាក់ ប្រគល់​អោយ​សមត្ថកិច្ច។

ដោយឡែកសង្ស័យ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​ទ្រោម​ខ្លួន ហើយ​ករណី​ឆក់​ខាងលើ​នេះ​នៅ​ផ្លូវ​63 ស្ថិត​នៅ​ប៉ុស្តិ៍​បឹង​កេងកង​1 ខណ្ឌចំការមន សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ប្រគល់​ឲ្យ​ខណ្ឌចំការមន​យក​ទៅ​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​កេងកង​1 ដើម្បីអោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ