ខេត្តសៀមរាប ៖ បើតាមការឱ្យដឹងពីក្រុមគ្រួសារសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាព នៅរសៀលថ្ងៃទី២២ ឧសភា ថា ក្មួយស្រីរបស់គាត់ដែលមានជំងឺលើសឈាមផងនិងបេះ
ដូងផងនោះ ក៏បានមកឱ្យអ្នកគ្រូពេទ្យតាមភូមិជួយសង្គ្រោះ ខណៈកំពុងចុកពោះខ្លាំង ។
បន្ទាប់ពីអ្នកគ្រូពេទ្យនោះពិនិត្យភ្លាម មិនទាន់ដឹងអីផង ក៏ឱ្យដាក់សេរ៉ូមបានប្រហែល១០នាទី ស្រាប់តែអ្នកជំងឺដាច់ខ្យល់ស្លាប់បាត់នៅនឹងផ្ទះអ្នកគ្រូពេទ្យនោះតែម្តង ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញស្រុកជីក្រែង ។ ចំពោះមូលហេតុមកពីពេទ្យស្ទើរភ្លើងចេះបន្តិចបន្ទួច ចង់បានលុយគេពេក នេះបើតាមសម្តីរបស់ក្រុមគ្រួសារសព ។
ហេតុការណ៍បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នោះ កើតឡើងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២០ ឧសភា ស្ថិតនៅភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកវរៈសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី ២២ ឧសភា ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ លាង វង ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិ
តាគម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ចំណែកអ្នកគ្រូពេទ្យមានឈ្មោះ មិន វឌ្ឍនា អាយុ ៣១ឆ្នាំ ជាពេទ្យមធ្យម បម្រើការងារនៅមណ្ឌលសុខភាពជីក្រែង រស់នៅភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ