សម្រាប់ប្រិយមិត្តដែលនិយមទស្សនារឿងថៃ ពេលនេះមានរឿងភាគថៃថ្មីចំនួន៣ រឿង ដែលមានតួអង្គជាកូនភ្លោះ ។ រឿងទាំងបីនេះកំពុងមកដល់នៅលើទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងលេខ៧ថៃ ហើយតួសម្ដែងសុទ្ធតែជាតួល្បីៗ និងនាំមុខ ។
1. Klin Ka Salong
ជាមួយនឹងការសម្ដែងរបស់ យ៉ាយ៉ា អ៊ុរ៉ាសាយ៉ា និងកំលោះជេមស៍ ម៉ា រឿងភាគនេះនឹងមកដល់ក្នុងប៉ុស្តិ៍លេខ៣ថៃឆាប់ៗនេះ ។
2. Song Naree
មិន ភីឆៈយ៉ា នឹងសម្ដែងជាតួអង្គកូនភ្លោះក្នុងរឿងភាគនេះ ហើយនាងនឹងសម្ដែងជាមួយ ថ័នវ៉ា ស៊ុរិយ៉ៈច័ក្រ និងហ្គ្រេត សៈផុន ។ រឿងនេះនឹងចាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៧ថៃ ។
3. Song Sanaeha
ជេមស៍ ម៉ា សម្ដែងក្នុងរឿងភាគថ្មី ដែលមានតួឯកស្រីដើរជាតួកូនភ្លោះ ។ ក្នុងរឿងនេះ លោកដើរតួជាមួយនឹងនាង ឈិមមី ឈិមប៊ើលី ជាថ្មីម្ដងទៀត ក្រោយពីបានដើរជាមួយគ្នា៣ឆ្នាំមកហើយ ៕ (កែសម្រួលដោយ ៖សុឃាក់)
ចែករំលែកព័តមាននេះ