ចាន់ សម័យ បាន​ផ្ទះ​ថ្មី​អំណោយសម្តេច​តេ​ជោ​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត


រាជធានី​ភ្នំពេញ​៖​តារាចម្រៀង​លោក​ចាន់ សម័យ មានសំណាង​បន្ថែម​ទៀត​បាន​ទទួល​ផ្ទះ​ថ្មី​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។ ពិធី​ប្រគល់​ផ្ទះ​បាន​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​ឧកញ៉ា​ឡេ​ង ណា​វ៉ា​ត្រា និង​លោក​ហេង ឡុ​ង ស្ថាបនិក​សមាគម​មិត្ត​ស្ម័គ្រចិត្ត​សិល្បៈ​ជួយ​សង្គម ។ ផ្ទះ​ដែល​សម្ដេច​តេ​ជោ​ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ទិញ​ឲ្យ​តារាចម្រៀង​ចាន់ សម័យ​នោះ គឺជា​វីឡា​តឿ ស្ថិត​ក្នុង​បុរី​ឡេ​ង​ណា​វ៉ា​ត្រា​គម្រោង​ទី​៦ ជិត​ផ្សារ​ទួល​ពង្រ ។

ឧកញ៉ា​ឡេ​ង ណា​វ៉ា​ត្រា បាន​ថ្លែង​ថា លោក​រំភើប​ចិត្តខ្លាំង​ជំនួស​តារាចម្រៀង​លោក​ចាន់ សម័យ ដែល​មានសំណាង​ត្រូវ​បាន​សម្ដេច​ទាំង​ពីរ​អាណិតអាសូរ​ទិញ​ផ្ទះ​ឲ្យ​បែប​នេះ ។

លោក​ចាន់ សម័យ មាន​អារម្មណ៍​រំភើប​រីករាយ​ខ្លាំង​ណាស់ ដោយ​កន្លង​មក​លោក​មិន​ធ្លាប់ ស្រមៃ​ថា​នឹង​មានផ្ទះ​ផ្ទាល់ខ្លួន​ដើម្បី​ឲ្យ​ប្រពន្ធ​កូន​ស្នាក់​នៅឡើយ ។ ដូច្នេះ​ហើយ​លោក​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ផ្តល់​ផ្ទះ​ដល់​រូប​លោក​និង​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​ចាប់ពី​ពេល​នេះ​ទៅ​លោក​មានផ្ទះ​ផ្ទាល់ខ្លួន​រស់នៅ​នឹង​គេ ឈប់​នៅផ្ទះ​ជួល​ហើយ ។

លោក​ចាន់ សម័យ មាន​ជំងឺរបេង​ឆ្អឹង​តាំងពី​អាយុ​១៤​ឆ្នាំ តែ​ទើបតែ​ចាប់ផ្ដើម​ធ្វើទុក្ខ​ខ្លាំង​ប្រហែល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។ លោក​ចាន់ សម័យ បាត់​មុខ​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ ដោយ​រស់នៅ​ផ្ទះ​ជួយ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា ក្នុង​ជីវ​វ​ភាព​លំបាក ។ ដំណឹង​នេះ​បាន​សុសសាយ ហើយ​លោក​ក៏​ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ជា​បន្តបន្ទាប់ ។

លោក​ចាន់ សម័យ មិន​ធ្លាប់​នឹក​ស្រមៃ​ថា នឹង​វិល​ចូល​ពិភព​សិល្បៈ​វិញ​ទេ បន្ទាប់​ពី​ស្ងប់ស្ងាត់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ក្រោយ​ពី​បាន​កម្លាំងចិត្ត​ពី​សប្បុរសជន ធ្វើ​ឲ្យ​លោក​កែប្រែ​គំនិត​ហើយ​វិល​រក​សិល្បៈ​វិញ ៕ (កែសម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ