ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​…​ជាអស់​​លោក​​ចោរដែល​ធ្វើ​សកម្ម​ភាព​​ដ៏​សកម្មភាព​ក្នុង​​រាជធានី​ភ្នំពេ​ញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ធ្វើសកម្មភាព​ឆក់​និង​ប្លន់​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​១១​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញ​មុខជាសាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ម្សិលមិញ មុន​ពេល​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ជនសង្ស័យ​ដែល​បង្ហាញមុខ​ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ធ្វើសកម្មភាព​ឆក់​និង​ប្លន់​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ​១១​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បង្ហាញ​មុខជាសាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា ម្សិលមិញ មុន​ពេល​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ ជនសង្ស័យ​ដែល​បង្ហាញមុខ​ត្រូវ​បាន​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ឧសភា រហូត​ដល់​ថ្ងៃ​ទី​១៩ ឧសភា​កន្លង​មក បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់ និង​វាយ កាប់​ប្លន់​យ៉ាង​សាហាវ បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះជា​ច្រើន​នាក់ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ហូរ វណ្ណ​ឌី អាយុ​២០​ឆ្នាំ ។ ២-​ឈ្មោះ ឡេ​ង សុខ ណៃ អាយុ​២២​ឆ្នាំ ។ ៣-​ឈ្មោះ យី​ន សូ​ណា​ល់ អាយុ​១៩​ឆ្នាំ ។ ៤-​ឈ្មោះ ទ្រី ករុណា អាយុ​១៩​ឆ្នាំ ។ ៥-​ឈ្មោះ ចំរើន សម្បត្តិ ហៅ​ពៅ អាយុ​២៦​ឆ្នាំ ។ ៦-​ឈ្មោះ ស៊ា​ង ម៉េ​ង​លាភ អាយុ​១៩​ឆ្នាំ ។ ៧-​ឈ្មោះ លី វ៉ា​ន់​ណេ​ត អាយុ​១៧​ឆ្នាំ ។ ៨-​ឈ្មោះ​បូ អៀង អាយុ​២០​ឆ្នាំ ។ ៩-​ឈ្មោះ រី ហុង អាយុ​២៨​ឆ្នាំ ។ ១០-​ឈ្មោះ ប៊ុ​ន សុ​ភ័​ក្រ អាយុ​១៥​ឆ្នាំ និង​១១​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ដោយ​នគរបាល​អះអាង​ថា ជនសង្ស័យ​ម្នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បន្ត​នីតិវិធី ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឱ្យ​ដឹង​ថា ជន សង្ស័យ​ទាំង​១០​នាក់ មាន​២​ក្រុម បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ចំនួន​១២​ករណី ហើយ​បណ្តាល​ឱ្យ​ម្ចាស់​ម៉ូតូ​និង​ម្ចាស់​សម្ភារ​រង​របួស​ជា​ច្រើន​នាក់ ។ លោកនាយ​ការិយាល័យ បានឱ្យ​ដឹង​ទៀត​ថា ក្រុម​ទី​១​មាន​គ្នា​៧​នាក់ បាន​ធ្វើ​សកម្មភាព​ចំនួន​៦​ករណី ក្នុង​នោះ​មាន​អំពើ​លួច មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រើ​ហិង្សា (​ប្រើ​ដាវ​កែ​ច្នៃ កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​) ចំនួន​៥​ករណី និង​ប្រើប្រាស់​សារធាតុ​ញៀន​១​ករណី ។

ដោយឡែក​ ក្រុម​ទី​២​មាន​គ្នា​៣​នាក់ បាន​ធ្វើ​សកម្មភាព​ចំនួន​៦​ករណី ក្នុង​នោះ​ឆក់​ចំនួន​៤​ករណី​លួច​១​ករណី និង​ប្រើប្រាស់​គ្រឿងញៀន​១​ករណី​។ នៅ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​ចោរកម្ម​ម្តង​ៗ ជនសង្ស័យ​មាន​ចរិត​យ៉ាង​សាហាវ បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​ជា​ច្រើន​នាក់ ក្នុង​នោះ មាន​ស្រី​ម្នាក់ ត្រូវ​ជន​សង្ស័យ​ឆក់​បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​រង​របួសធ្ងន់ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា ឆ្នាំ​២០១៩ នៅ​តាម​វិ​ថី​ព្រះ​មុនី​រ៉េ​ត ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ចំនួន ២​គ្រឿង​និង​ដាវ ចំនួន​២​ដើម សម្បក​អាយ​ឌី​មួយ​គ្រឿង និង​ឧ​បរក​រណ៍ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។ បន្ទាប់​ពី​បង្ហាញមុខ នគរបាល​ក៍បាន​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

គួរ​កត់​សម្គាល់ថា ចោរឆក់ ចោរ​គាស់​ផ្ទះ ចោរប្លន់​ក្នុង​រាជធានី​ភ្នំពេញ ប៉ូលិស​ប្រឹងប្រែង​ចាប់​បានជា​បន្តបន្ទាប់ ប៉ុន្តែ​ចាប់​មិន​ចេះ​អស់​សោះ ។ ដូច​ជា​ចោរ​ជិះ​ម៉ូតូ​ឆក់​តាម​ផ្លូវ​ជាដើម នៅ​តែ​កើត​មាន​អា​ឆក់​ដដែល ដែល​ប្រភព​ខ្លះ​និយាយ​ថា មុខ​ដដែល​ៗ ។ ទំនង​ជាប់គុក​ឆាប់​ពេក ពេល​ចេញ​មក​វិញ ឆក់​ដដែល ព្រោះ​មុខរបរ​នេះ​កាក់កប​ណាស់ ពេល​ខ្លះ​ឆក់​បាន​ក្លាយជា​អ្នកមាន​ក៏​មាន​ដែរ តែ​បទល្មើស​មិនមែន​ចេះ​តែ​បាន​នោះ​ទេ ទីបំផុត​គុក ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ