ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មិន​នៅផ្ទះ​ឆ្លៀតឱកាស​លួច…​បងប្រុសខលប្រាប់ផ្អើលពេញផ្ទះ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផ្លោះ​របង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​គ្រឿងអលង្ការ​នៅ​ក្នុងផ្ទះ​អ្នកម៉ៅការ​សំណង់​មួយ​កន្លែង​បាន​ខ្សែ​.​ក និង​ចិញ្ចៀន​ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ​ជាប់រវល់​ចេញ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផ្លោះ​របង​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​គ្រឿងអលង្ការ​នៅ​ក្នុងផ្ទះ​អ្នកម៉ៅការ​សំណង់​មួយ​កន្លែង​បាន​ខ្សែ​.​ក និង​ចិញ្ចៀន​ក្នុង​ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ​ជាប់រវល់​ចេញ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​វីឡា លេខ​១៣៣ ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មានឈ្មោះ ទ្រី ខ្មៅ អាយុ​១៩​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​យប់​ត្រង់​ណា​ដេក​ត្រង់នោះ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ញ៉ែ​ម មេត្រី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ម៉ៅ​ការ​សំណង់ ស្នាក់​នៅផ្ទះ​វីឡា​ខាងលើ ។ រីឯ​គ្រឿងអលង្ការ​ដែល​ជនសង្ស័យ​លួច​នោះ​រួម​មាន​ខ្សែ​.​ក​១​ខ្សែ ចិញ្ចៀន​២​វង់ ក្រវិល​៣​វង់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ជា​ម្ចាស់ផ្ទះ​មិន​បាន​នៅផ្ទះ​ឡើយ ដោ​យា​សារ​តែ​គាត់​ជាប់រវល់​ចេញ​ទៅ​ធ្វើការ​នៅ​ខាងក្រៅ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​លោត​ផ្លោះ​របង​ចូល​ក្នុងផ្ទះ​លួច​យក​ខ្សែ​.​ក ក្រវិល និង​ចិញ្ចៀន ។

ប៉ុន្តែ​ត្រូវ​បាន​បងប្រុស​ម្ចាស់ផ្ទះ​ដឹង​ក៏​ខ​ល​ប្រាប់​ប្អូន​ដែល​ជា​ម្ចាស់ផ្ទះ​ទើប​ម្ចាស់ផ្ទះ​ខ​ល​ទៅ​កាន់​កម្មករ​សំណង់​ដែល​ជា​កូនចៅ​ឲ្យ​សហ​ការណ៍​ជាមួយ​អ្នក​ភូមិ​ដេញ​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​រួច​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕ (​កែសម្រួល​ដោយ ៖ សុ​ឃា​ក់​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ