ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ឱកាស ក្នុង​គ្រាអាសន្ន Huawei នៅ​តែ​អាច​ផ្លាស់​ប្តូរ​ស្ថាន​ការ​បើ​ទោះបីជា​…

4 ឆ្នាំ មុន

Huawei មើលឃើញ​ការ​លូតលាស់​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ កាលពី​ឆ្នាំ ២០០៥ ក្រុមហ៊ុន​នេះ​គ្រប់គ្រង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​តែ​៥%​ប៉ុណ្ណោះ ប៉ុន្តែ​អត្រា​នេះ​បាន​កើន​ដល់​ទៅ ១៧%​កាលពី​ត្រីមាស​ទី​១​ នា​ឆ្នាំ២០១៩ ​កន្លង​មក​ ។…

Huawei មើលឃើញ​ការ​លូតលាស់​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ កាលពី​ឆ្នាំ ២០០៥ ក្រុមហ៊ុន​នេះ​គ្រប់គ្រង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក​តែ​៥%​ប៉ុណ្ណោះ ប៉ុន្តែ​អត្រា​នេះ​បាន​កើន​ដល់​ទៅ ១៧%​កាលពី​ត្រីមាស​ទី​១​ នា​ឆ្នាំ២០១៩ ​កន្លង​មក​ ។

យ៉ាងណា​ក្តី ស្ថាន​ការ​បាន​ផ្លាស់​ប្តូរ​យ៉ាង​លឿន​បន្ទាប់​ពី​ក្រុមហ៊ុន Google បាន​ប្រកាស​ថា​ពួក​គេ​នឹង​យល់​ស្រប​តាម​រដ្ឋាភិបាល​អា​មេ​រិ​ក​ក្នុង​ការ​កាត់​ផ្តាចទំនាក់ទំនង​អាជីវកម្ម​មួយ​ចំនួន​ជាមួយនឹង Huawei​ ។

ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ព​ត៌​មាន​ល្អ​មួយ​ទាក់ទិន​នឹង​ប័ណ្ណ​អនុញ្ញាត​ការ​ធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក​។ Huawei ក៏​បាន​ប្រកាស​ដែរ​ថា​ពួក​គេ​កំពុង​តែ​សហការ​យ៉ាង​ជិតដិត​ជាមួយនឹង Google ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​។

យោង​ទៅ​តាម​គេហទំព័រ Android Authority បាន​ឲ្យ​ដឹង​ថា ក្រៅពី​ដោះស្រាយ​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ហើយ ដំណោះស្រាយ​តែ​មួយ​សម្រាប់ Huawei ទាក់ទិន​នឹង​បញ្ហា​ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រើ​ប្រព័ន្ធ​ដំណើរការ Android នេះ ហើយ​ដំណោះស្រាយ​នោះ​គឺ​ស្វែងរក​ប្រព័ន្ធ​ដំណើរការ​ដែល​អាច​ជំនួស Android បាន​។

ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​ខ្លួន​បាន​ត្រៀមខ្លួន​ស្រាប់​ហេតុការណ៍​នេះ​យូរ​មក​ហើយ និង​បាន​ចាប់ផ្តើម​បង្កើត​ប្រព័ន្ធ​ដំណើរការ​ជំនួស Android តាំងពី ៧​ឆ្នាំ​មុន​មក​។ លើស​ពី​នេះ​ទៅ​ទៀត មាន​សេចក្តីរាយការណ៍​ថា​ប្រព័ន្ធ​ដំណើរការ​របស់ Huawei ថែម​ទាំង​អាច​ប្រើប្រាស់​កម្មវិធី​ដែល​មាន​លើ Android ថែម​ទៀត​។ ហើយ​ពួក​គេ​បាន​អះអាង​ថា​ប្រព័ន្ធ​ដំណើរការ​ខ្លួន​មាន​ល្បឿន​លឿន​ជាង Android ដល់​ទៅ ៦០%​។

បើ​ទោះជា​វា​ស្តាប់​ទៅ​ដូច​ជា​ល្អ​ខ្លាំង​សម្រាប់ Huawei ពិតមែន​ក្តី វា​គួរ​ឲ្យ​កត់​សម្គាល់ថា​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ត្រូវ​តែ​រៀបចំ​កម្មវិធី​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​វា​អាច​ដំណើរការ​លើ​ប្រព័ន្ធ​ដំណើរការ​ថ្មី​នេះ​បាន​។

មាន​សេចក្តីរាយការណ៍​មួយទៀត​បាន​ប្រាប់​ដល់ Android Authority ថា Huawei នឹង​សហការ​ជាមួយនឹង App Store ឈ្មោះ​ថា Aptoide ដើម្បី​ចែកចាយ​កម្មវិធី​របស់​ខ្លួន​។ Aptoide មាន​តែ​កម្មវិធី​ប្រមាណ ៩០០​ពាន់​កម្មវិធី​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​ទាន់​ទទួល​បានការ​ទុកចិត្ត​គ្រប់គ្រាន់​ពី​អតិថិជន​ដែរ​។

យ៉ាងណា​ក្តី ប្រទេស​ចិន​អាច​ជួយ​ដល់​អាជីវកម្ម​របស់ Huawei បាន​។ Huawei មាន​រយៈពេល​៣​ខែ​ក្នុង​ការ​ទិញ​ស្តុក​គ្រឿងបន្លាស់​សម្រាប់​ផលិតផល​របស់​ខ្លួន ដូច្នេះ​មាន​ន​ន័យ​ថា Huawei មិន​អាច​ពឹងផ្អែក​លើ​អ្នក​ផ្គត់ផ្គង់​បរទេស​ដើម្បី​បន្ត​អាជីវកម្ម​ខ្លួន​ទៀត​ទេ​។ ដោយហេតុ​ដូចនេះ ប្រទេស​ចិន​អាច​នឹង​ខិតខំ​បន្ថែម​ក្នុង​ការ​ផលិត Processor, Design Tool, ឧបករណ៍​សម្រាប់​ផលិតកម្ម និង​ស្តង់ដារ​បច្ចេកវិទ្យា​ថ្មី​ៗ​ជាដើម​។

ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​មាន​សង្គ្រាមត្រជាក់​ផ្នែក​បច្ចេកវិទ្យា​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​មើលឃើញ​មាន​បច្ចេកវិទ្យា​ថ្មី​ៗ​ត្រូវ​បាន​បង្កើត​ឡើង ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ខិត​ចេញពី​គ្នា​កាន់តែ​ឆ្ងាយ​ទៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ