ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលផ្ទះ​សំណាក់ និង​បន្ទប់​ជួល​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​…ពាក់ព័ន្ធ​ចិន​(មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះសំណាក់ និង​បន្ទប់​ជួល​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក​តេ​ង សា​ម៉ៃ…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះសំណាក់ និង​បន្ទប់​ជួល​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​ដោយ​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​លោក​តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង​ធ្វើការ​ឆែក​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា​នេះ និង​បន្ត​ដល់​រសៀល​ថ្ងៃ​ដដែល​មិន​ទាន់​ចប់​នៅឡើយ​ទេ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សមត្ថកិច្ច​មិន​ទាន់​ប្រាប់​ពី​ដំណើររឿង​ខាងលើ​នៅឡើយ​ទេ ហើយ​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​យក​ព័ត៌មាន​នោះ​ដែរ ។ ចំពោះ​ប្រតិបត្តិការ​ឆែកឆេរ​នេះ​គេ​ឃើញ​ធ្វើ​ឡើង​មាន​២​ក្រុម​ផ្សេង​គ្នា ដោយ​ខាង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​មាស ចន្ទ​ពិសិដ្ឋ ឯខាង​នគរបាល​ដឹកនាំ​ដោយ​លោក​តេ​ង សា​ម៉ៃ ។

យ៉ាងណា​ក៏​ដោយ​គេ​ឃើញ​ជនជាតិ​ចិន​ជា​ច្រើន​នាក់ ​ត្រូវ​បាន​អាវុធហត្ថ​ឃាត់​ដឹក​ចេញពីផ្ទះ​សំណាក់​វិជ័យ​សុវណ្ណ​រតនៈ ស្ថិត​ក្នុងភូមិ​ក្បាលកោះ​សង្កាត់​ប៉ោយ​ប៉ែ​ត តាម​រថយន្ត​ដឹក​ជនសង្ស័យ​របស់​អាវុធហត្ថ និង​រថយន្ត​ធម្មតា​ជា​បន្តបន្ទាប់ ។ ចំណែក​បន្ទប់​ជួល​២​កន្លែង​ក្នុង​បុរី​សាន​ស៊ា​ន​ហូ ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល​ដែល​ឆែកឆេរ​ដោយ​នគរបាល​គេ​ឃើញ​ដកហូត​បាន​ទូរស័ព្ទ​ដែល​រាប​តាំង​រយ​គ្រឿង និង​ឧបករណ៍​ល្បែង​ច្រើន​សន្ធឹកសន្ធាប់ ។ ដោយឡែក​មាន​បន្ទប់​ពីរ ដែល​សរសេរ​អក្សរ​ថា កន្លែង​លក់​កា​រ៉េ​ម និង​ហាង​កាត់សក់ តែ​តាម​ពិត​នៅ​ក្នុង​បន្ទប់​នោះ​ពោ​ពេញ​ទៅ​ដោយល្បែង​ខុសច្បាប់​ទៅ​វិញ ដោយ​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។

ប្រភព​ថា ការ​ឆែកឆេរ​នេះ​មាន​យ៉ាងតិច​៤​ទៅ​៥​ទីតាំង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​មាន​កង​សមត្ថកិច្ច​មិន​តិច​ឡើយ ។​ទាក់ទង​នឹង​ការឃាត់ឆែកឆេរកន្លែងលេងល្បែង​របស់​ជនជាតិ​ចិន​ខាងលើ​នេះ​មិន​មានការ​បំភ្លឺ​ពី​ស្ថាប័ន​ណាមួយ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ សុ​ឃា​ក់​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ