ឆ្ងល់​ណាស់​! ដឹង​ថា ឆក់ លួច មិនល្អ​តែ​នៅ​ធ្វើ​ទៀត​ចុង​ក្រោយ​គេច​មិន​រួច​ឡើយ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច​ពណ៌​ផ្កាឈូក បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​ត្រូវ​បាន​ជន​រង​គ្រោះ និង​សមត្ថកិច្ច​ដេញ​តាម​ក្របួច​ជាប់​ប្រគល់​ទៅ​សួរនាំ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែឧសភា​នេះ តាម​បណ្តោយ​ផ្លូវ​២១៤ នៅ​ចំណុច​ក្បែរ​នឹង​រង្វង់​សំពៅ​មាស ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រឹល​ត ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​២១៤ ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក្បែរ​នឹង​រង្វង់​មូល​សំពៅ​មាស ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សុ​គី​និ​ច ពាក់​ស្លាក​លេខ​ភ្នំពេញ 1HJ-0611​បើកបរ​ស្រប​ទិស​ដៅ​គ្នា រួច​ជិះ​មក​ក្បែរ​នឹង​ជន​រង​គ្រោះ ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច រួច​រត់គេច​ខ្លួន ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​ទៅ​ដល់​ចំណុច​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​2 ខណ្ឌចំការមន ក៏​ត្រូវ​បាន​ជន​រង​គ្រោះ​ធាក់​ផ្តួល​ម៉ូតូ​ជនសង្ស័យ បណ្តាល​អោយ​ដួល​បំរុង​នឹង​រត់​ចែក​ជើង​គ្នា​ដែរ ប៉ុន្តែ​ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ព្រលឹត​មក​ដល់​កន្លែង​កើតហេតុ​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ​យក​ទៅ​សួរនាំ ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ពិតមែន ប៉ុន្តែ​ជនសង្ស័យ​បាន​បោះ​ទូរស័ព្ទ​ដៃ​ចោល ហើយ​ជន​រង​គ្រោះ​បាន​បើក​មើល​តាម​ប្រព័ន្ធ GPS ក៏​ជិះ​ទៅ​កន្លែង​កើតហេតុ​វិញ ត្រូវ​បាន​បុរស​ម្នាក់​រើស​បានប្រគល់​អោយ​ជន​រង​គ្រោះ​វិញ ហើយ​លោក​មេ​ប៉ុស្តិ៍​បឹង​ព្រលឹត​បាន​លើកទឹកចិត្ត​ដល់​អ្នក​ដែល​រើស​ទូរស័ព្ទ​បាន​ចំនួន​២០​ដុល្លារ​ថែម​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕(កែសម្រួលដោយ ៖សុឃាក់)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ