ទឹកក្រូចឆ្មារត្រូវបានគេចាត់ទុកថា មានជាតិអាស៊ីតពីធម្មជាតិ ដែលអាច្រើដើម្បីច្រោះជាតិពុលពីក្នុងតម្រងនោម ព្រមទាំងអាចរំលាយក្រួសក្នុងតម្រងនោមបានថែមទៀត ។
របៀបធ្វើ៖
•ចូរយកផ្លែក្រូចឆ្មាពីរបីផ្លែ រួចច្របាច់យកតែទឹករបស់វាប្រហែល ១២០មីលី្លលីត្រ ។
•លាយទឹក២លីត្រ និងស្ករបន្តិចចូល ហើយកូរឲ្យសប់ ។
•ចូរញ៉ាំរូបមន្តភេសជ្ជៈខាងលើដើម្បីបំបាត់គ្រួសក្នុងតម្រងនោម និងការឈឺចាប់របស់វា ។
•ចូរញ៉ាំវាមួយថ្ងៃពីរដង ជារៀងរាល់ថ្ងៃ និងទៀងទាត់ ដោយម្តងព្រឹក និងម្តងល្ងាច រហូតដល់បាត់ក្រួស ។
ចំណាំ៖
រូបមន្តមួយនេះគួរតែអាចសាកល្បងចំពោះករណីដែលក្រួស តូចៗប៉ុណ្ណោះ ប៉ុន្តែបើសិនជាគ្រួសធំពេក គួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកវិធីព្យាបាលផ្សេងវិញ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ