ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ល្អ​មែន ! មិនបាច់​ធ្វើការ​ស៊ីឈ្នួល​គេ​អ្នក​ភូមិ​ផលិត​របស់​ក្នុងស្រុក​ទប់ទល់​ជីវភាព​គ្រួសារ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី សុខា ដែល​រស់នៅ​ក្នុង ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទំនេរ​ពី​ការ​ធ្វើស្រែ​ចំការ…

ខេត្តសៀមរាប ៖ តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី សុខា ដែល​រស់នៅ​ក្នុង ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទំនេរ​ពី​ការ​ធ្វើស្រែ​ចំការ ទាំង​រូប​អ្នកស្រី និង​អ្នក​ភូមិ​អារក្ស​ស្វាយ​មួយ​ចំនួន​ធំ មាន​របរ​គោល​មួយទៀត​គឺ​ការ​ផលិត​សម្ភារ​ប្រើប្រាស់​ពី​វល្លិ​រំ​ពាក់ រួម​មាន កន្ដ្រក​, ជាល​, គម្រប និង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ ទៅ​តាម​តម្រូវការ​ទីផ្សារ ហើយ​របរ​នេះ​បាន​ជួយ​សម្រួល​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​បាន​មួយ​កម្រិត ពិសេស​បាន​ជួយ​កូន​២​នាក់​របស់​អ្នកស្រី​បាន​រៀនសូត្រ​ផង ។

អ្នកស្រី សុខា បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​សិប្បកម្ម​ត្បាញ​រំពា​ក់បាន​ក្លាយជា​របរ​ប្រពៃណី​មួយ​ដ៏​សំខាន់​សម្រាប់​អ្នក​ភូមិ​អារក្ស​ស្វាយ ខណៈ​ដែល​ក្នុង​កន្ដ្រក​មួយ​អាច​លក់​ឱ្យ​ឈ្មួញ​ក្នុង​តម្លៃ​២​ម៉ឺន​រៀល និង​ត្រូវ​បាន​ឈ្មួញ​ទិញ​យក​អស់​ៗ ហើយ​ឈ្មួញ​ពី​ទី​ជិត​ឆ្ងាយ​ក៏​បាន​បញ្ជា​ទិញ​សម្ភារ​ពី​អ្នក​ភូមិ​ដើម្បី​យក​ទៅ​លក់​បន្ត ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ដោយសារ​រំ​ពាក់​នៅ​ក្នុងភូមិ​មិនសូវ​មាន អ្នក​ភូមិ​ត្រូវ​ទាំងរ​ករំ​ពាក់​នៅ​ខេត្តកំពង់ធំ ដោយ​ទៅ​ម្ដង​ៗ​រក​រំពា​ក់បាន​ពី​២០០ ទៅ​៤០០​ដើម ហើយ​៣​ឬ​៤​ថ្ងៃ​ឡើង​បាន​ទៅ​រក​ម្ដង ។

អ្នកស្រី ម៉ិ​ត កឹង បានឱ្យ​ដឹង​ដែរ​ថា អ្នកស្រី​រស់នៅ​ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប មានកូន​ចំនួន​៤​នាក់ ក្នុង​បន្ទុក​ហើយ អ្នកស្រី​ចេះ​ការងារ​ត្បាញ​រំ​ពាក់​នេះ​តាំងពី​នៅ​តូច​ៗ​បន្ត​មក​ពី​ម្ដាយ និង​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ហើយ​សម្ភារ​ដែល​អ្នកស្រី​កំពុង​ធ្វើ​លក់​សព្វ​ថ្ងៃនេះ​រួម​មាន ៖ កន្ដ្រក់ និង​គម្រប តូច​ធំ តាម​ការ​បញ្ជា​ទិញ​ពី​ឈ្មួញ​ដែល​យក​ទៅ​លក់​បន្ត​នៅ​ក្រុង​សៀមរាប និង​តាម​បណ្ដា​ស្រុក​ផ្សេង​ៗ ហើយ​របរ​ត្បាញ​រំ​ពាក់​នេះ​ក៏​បាន​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​មួយ​ផ្នែក​ធំ​ដល់​គ្រួសារ​អ្នកស្រី​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​អ្នកស្រី​ធ្វើស្រែ​រួចរាល់​គឺ​អ្នកស្រី​ដើរ​កាត់​វល្លិ​រំ​ពាក់ នៅ​តាម​គុម្ព ព្រៃ​ក្បែរ​ជើងភ្នំ និង​តាម​ព្រៃ​មួយ​ចំនួន​ដើម្បី​យក​មក​ត្បាញ​ធ្វើ​លក់​ទៅ​តាម​តម្រូវការ​ទីផ្សារ របស់​ឈ្មួញ ហើយ​របរ​នេះ​បាន​ជួយ​សម្រួល​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​បាន​មួយ​កម្រិត ពិសេស​បាន​ជួយ​កូន​រៀនសូត្រ​នឹង​គេ​ផង ចៀសវាង​ចេញ​ទៅ​សំណាក​ស្រុក​ចោល​កូនចៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ