ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរចុះអនុវត្តសាលដីកាកាយចំណីផ្លូវដាក់លូ…ខណៈមានម្ចាស់មិនឯក​ភាព

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន​ ​៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា ​បន្ទាប់​ពី​ទទួល​បាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ…

ខេត្តប៉ៃលិន​ ​៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា ​បន្ទាប់​ពី​ទទួល​បាន​សាលដីកា​លេខ​៤២ ចុះ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន អាជ្ញាធរ និង​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ លោក អ៊ុ​ន ប៊ុ​ន​លី នាយក​រដ្ឋបាល​សាលាខេត្ត លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​កកាយ​លើ​ដី​ចំ ណី​ផ្លូវ ដើម្បី​ដាក់​លូ ដែល​ស្ថិត​នៅ​ចំណុច​ស្ថានីយប្រេង​ឥន្ទ​ន​:​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ ដោយ​មានការ​ជួសជុល និង​ពង្រីក​ផ្លូវ​ក្រាល​កៅស៊ូ មួយ​កន្លែង​ក្នុង​ក្រុង ដែល​មាន​បណ្តោយ​ប្រវែង​ជាង​៧០០​ម៉ែត្រ និង​ទទឹង​២០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ខាងលើ ។

លោកស៊ុន យី អភិបាលក្រុងប៉ៃលិនបានឱ្យដឹងថា​ ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​សងខាង​ផ្លូវ បាន​យល់ព្រម​ឱ្យ​អាជ្ញាធរកាយ​ចិញ្ចើម​ផ្លូវ​ដាក់​លូរួចរាល់​អស់ហើយ ។ ប៉ុន្តែ​នៅ​មាន​​​​ប្រជាពលរដ្ឋមួយគ្រួសារ ឈ្មោះ ធី ជា​មន្ត្រី​ពន្ធដា​ចូល​និវត្តន៍ និង​ជា​ម្ចាស់​កម្មសិទ្ធិដីខាងលើ​នេះ មិន​អនុញ្ញាត្តអាជ្ញាធរ​ជីក​កកាយ
​នោះ​ឡើយ ដោយ​អះអាង​ថា គាត់​មាន​ប្លង់​រឹង ចេញ​ដោយ​ក្រសួង​សុរិយោដី ។ ​តែក្រោយមក ដោយ​មាន
ការ​សម្រប​សម្រួល​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចុះ​ទៅ​ធ្វើការ​ជីកកកាយ​ដាក់​លូ ទើប​យល់ព្រម​ឱ្យ​អាជ្ញាធរ​ជីក​កកាយ​តែ​ម្តង ។

ចំណែក​លោក ធី ជា​អតីតមន្ត្រី​ពន្ធដារ​ខេត្ត​ប៉ៃលិនបានឱ្យ​ដឹង​ថា ដី​របស់​លោក​មាន​ប័ណ្ណ​កម្ម សិទ្ធិ ដោយ​អាជ្ញាធរបាន​កាត់​ចំណី​ផ្លូវ​រួចរាល់​អស់ហើយ ។ តែ​ពេល​ធ្វើ​ផ្លូវ ​បែរជា​បន្ត​ឈូស​ចូល​ដី​របស់​លោក ។ ​បន្ទាប់​ពី​មានរឿង​រ៉ាវ​កើតឡើង ខាង​លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​អស់ហើយ ដោយ​លោក​មិន​បាន​យល់ព្រម​ឱ្យ​អាជ្ញាធរជីក​កកាយ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​គាត់​នោះ​ឡើយ ដោយ​សំអាង​ថា ខ្លួន​មាន​ឯក​សារ​ស្របច្បាប់ ។ (សម្រួលដោយ ៖ ស្រីណា)

អត្ថបទសរសេរ ដោយ