ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ប្រើ​ប្រេង​អូ​លីវ​ថែ​ក្រចក​កាន់តែ​ស្អាត

4 ឆ្នាំ មុន

ប្រេង​អូ​លីវ គឺជា​ឱសថ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​សុខភាព​ទូទៅ ។ សារធាតុ Linoleic Acid ដែល​មាន​ក្នុង​ប្រេង​អូ​លីវ អាច​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ផលិតផល​ផ្តល់​សំណើម​ដ៏​ល្អ​មួយ​បាន ។ វា​នឹង​ជួយ​ការពារ​ជាតិ​ទឹក…

ប្រេង​អូ​លីវ គឺជា​ឱសថ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​សុខភាព​ទូទៅ ។ សារធាតុ Linoleic Acid ដែល​មាន​ក្នុង​ប្រេង​អូ​លីវ អាច​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ផលិតផល​ផ្តល់​សំណើម​ដ៏​ល្អ​មួយ​បាន ។ វា​នឹង​ជួយ​ការពារ​ជាតិ​ទឹក និង​ធ្វើ​ឲ្យ​ក្រចក​មើលទៅ​ភ្លឺ​រលោង និង​ស្រស់​ស្អាត​ជាប់ ។

វិធី​ប្រើ​៖
1.​ចូរ​លាយ​ប្រេង​អូ​លីវ​ណា​ដែល​សុទ្ធ​មួយ​ស្លាបព្រា​បាយ​ទៅ​ក្នុង​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​ចានគោម ។
2.​ចូរ​ជ្រលក់​ក្រចក​អ្នក ហើយ​ត្រាំ​ក្នុង​នោះ​យ៉ាង​ហោច​ណាស់ ៥​នាទី ។
3.​ចូរ​ម៉ាស្សា​ក្រចក​អ្នក​ដោយ​ការ​ប្រើ​ប្រេង​អូ​លីវ​ក្តៅ ឧណ្ហ​ៗ ។
4.​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ ចូរ​ធ្វើ​វា​ជា​ទៀងទាត់​ម្តង​ហើយ​ម្តងទៀត ។

ចំណាំ​៖
អ្នក​ក៏​អាច​ប្រើ​ទឹកក្រូច​ឆ្មា ស្រស់​ៗ​ជំនួស​ការ​ប្រើ​ទឹក​ធម្មតា​បាន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ