ក្រោយ​ផ្តាច់ដោះ​កូន ធ្វើ​ម៉េច​សុដន់​តឹង​ណែន?


សូម​បង្ហាញ​អ្នក​ពី​របៀប​បន្តឹង​សុដន់​ឲ្យ​តឹង​ណែន​ក្រោយ​ពេល​ដែល​ផ្តាច់​អត់​ឲ្យ​កូន​បៅ ។

1.​ក្រោយ​អ្នក​ផ្តាច់ដោះ​ពី​កូន​ចំនួន​មួយ​ខែ អ្នក​អាច​ចាប់ផ្តើម​បណ្តឹង​ដើមទ្រូង​អ្នក​ហើយ ព្រោះ​ជា​ពេលវេលា​ដែល​ល្អ ។ ដូចនេះ​ក្រោយ​អ្នក​មក​រដូវ​បាន​៣​ថ្ងៃ អ្នក​អាច​ពិសា​អាហារ​ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ ព្រោះ​អាច​ធ្វើ​ឲ្យ​សុដន់​អ្នក​តឹង និង​ស្អាត​បាន ។

2.​អ្នក​មិន​គួរ​ប្រញាប់​ស្រក​ទម្ងន់​ភ្លាម​ក្រោយ​សម្រាលកូន​រួច​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​សុដន់​អ្នក​យារ​ធ្លាក់​មិន​ស្អាត​ឡើយ ។ ដូចនេះ​អ្នក​គួរតែ​ស្រក​តាម​សម្រួល ហើយ​កែតម្រូវ​របប​អាហារ​របស់​អ្នក ព្រមទាំង​ហាត់​ប្រាណ​ផង​ដែរ ។ ជា​ពិសេស​អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​វីតាមីន​B និង​E ហើយ​ញ៉ាំ​ពពួក​សណ្តែក ការ៉ុត សណ្តែកដី ព្រមទាំង​ល្ងខ្មៅ ដើម្បី​ជួយ​សុដន់​អ្នក​ឲ្យ​តឹង​ណែន​ស្អាត ។

3.​អ្នក​អាច​ហាត់​យ៉ូ​ហ្កា​បាន ព្រោះ​ជា​ការ​ហាត់ប្រាណ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ដើមទ្រូង​ដែល​ស្រស់​ស្អាត​ត្រឡប់​មក​វិញ ។ ដូចនេះ​អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ដើមទ្រូង​ដ៏​ស្រស់​ស្អាត​របស់​អ្នក​(​ប្រភព​ពី​៖ Health.com.kh) ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ