ក្រោយពេល​តុលាការកោះហៅ​ចាងហ្វាង​កា​សែត​ម្នាក់​ ចូលទៅ​បំភ្លឺ…


ខេត្តសៀមរាប ៖ ​​ចាងហ្វាង​កាសែត​ និង​គេហទំព័រ​កម្ពុជា​​សុវណ្ណ​ភូមិ លោក​ផ្លុ​ង រ៉េ​ត កាលពី​​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា ​នេះ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ហើយបន្ទាប់​ពី​មាន​ដីកា​​កោះ ជុំវិញ​ករណីបណ្តឹង​ចោទប្រកាន់​ពី​អាជ្ញាធរ​សង្កាត់​ជ្រាវថា «បរិហា​កេ​រ្តិ៍ និង​ញុះញង់​ ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ​» ។ លោក​ផ្លុ​ង រ៉េ​ត បាន​ថ្លែង​តាម​ទូរ​ស័ព្ទ នា​ព្រឹក​ថ្ងៃ​ទី​២១​ ឧសភា​ ​ថា លោក​ពិតជា​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ តាម​កាល​កំណត់​នៅ​ក្នុង​ដីការ​។

ជាមួយ​គ្នា​នោះ តំណាង​អយ្យការក៏​បាន​ឱ្យរូប​លោក​ប្រមូល​ឯកសារ​ដែល​ពាក់​ព័ន្ទ មក​បង្ហាញ​ផង​ដែរ​ ។ ក្នុង​​ការ​ឆ្លើយ​បំភ្លឺលោក​បាន​បញ្ជាក់​ថា រាល់​ព័​ត៌​មាន​ដែល​រូប​លោក​បាន​ចុះ​ផ្សាយ​កន្លងមក គឺ​សុទ្ធ​សឹង​មាន​ឯកសារ​ទាំង​អស់ ដូច​ជា​ការ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ការ​ជីកដី​ក្នុង​បាត​បារាយ​ណ៍សិប្បនិម្មិត​ក្នុង​សង្កាត់​ជ្រាវ​ជាដើម​ ។ ចំណែកឯ​បទ​ដែល​ចោទ​ថា ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ លោក​បញ្ជាក់​ថា រូប​លោក​ពុំ​ធ្លាប់​ទៅ​បង្គាប់ ​ឬ​ផ្សាយ​ព័​ត៌​មាន​ឱ្យ​ន​ណា​ម្នាក់​ ទៅ​សម្លាប់​គេ​នោះ​ឡើយ​ ។​

ចឹ​ង​ទេ​ បណ្តឹង​របស់​អាជ្ញាធរ​សង្កាត់​ជ្រាវ ដែល​បាន​ប្តឹង​រូប​លោក​ទៅ​តុលាការ​នេះ គឺ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ទាំងអស់​។ លោក​ផ្លុ​ង រ៉េ​ត បញ្ជាក់​ថា បន្ទាប់​ពី​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​អយ្យការ លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​លើកលែង​ការ​ចោទប្រកាន់​ទាំងអស់ ​ដ្បិតលោក​ពុំ​បាន​ប្រព្រឹត្តិ​ដូច​ក្នុង​បណ្តឹងនោះ​ឡើយ​។

ទាក់ទិន​​ករណី​ខាងលើ​នេះ​ដែរ ចៅសង្កាត់​ជ្រាវ លោក​ក្អោ​ប រ៉​ន បាន​ប្រាប់​តាម​ទូរ​សព្ទ័​ផង​ដែរ​ថា រូប​លោក​ជា​ចៅសង្កាត់​ជ្រាវ រួម​ទាំង​លោក​គង់ មង្គល ប្រធាន​សហ​គម​ន៍​ទេសចរ​ណ៍បឹង​ពារាំង ពិតជា​បាន​ប្តឹង​លោក​ផ្លុ​ង រ៉េ​ត ទៅ​តុលាការ​ប្រាកដ​មែន ។ ចំពោះ​ដំណើររឿង គឺ​ទុក​ឲ្យ​ខាង​តុលាការ​ជា​អ្នក​សម្រេច​។ លោក​បន្ត​ថា ក្នុងរ​ណី​នេះ បើ​ទោះ​មានការ​សម្របសម្រួល​យ៉ាងណា​នោះ ក៏​លោក​មិន​ដក​ពាក្យបណ្តឹង​វិញ​នោះ​ដែរ​។

ជុំវិញ​ករណី​នេះ លោក​យិ​ន ស្រាង អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្ត​សៀមរាប បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា រឿង​នេះ​ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អយ្យការ ចឹ​ង​លោក​នៅ​មិន​អាច​ទាន់​ឆ្លើយ​នោះ​ទេ​ ។ ចំណែក​លោក
សំ​រិ​ទ្ធ សុ​ខុន ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​មាន​ប្រសា​ស​ន៍តាម​ទូរស័ព្ទ​ថា ករណី​នេះ​លោក​ផ្លុ​ង រ៉េ​ត បាន​ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ​រួច​ហើយ​ ។

ប៉ុន្តែ​សំណួរ​ដែល​សួរ​ថា តើ​អាច​លើកលែង​ការ​ចោទប្រកាន់​បាន​ដែរ​ឬទេ? លោក​សុំ​មិន​ទាន់​ឆ្លើយ​នោះ​ទេ​។ លោក​បន្ត​ថា ការ​ចោទប្រកាន់ ​ឬ​មិន​ចោទ​នោះ គឺ​ស្ថិត​លើ​ការ​ស៊ើបអង្កេត​ជាបឋម​សិន ​។ បើ​រក​ឃើញ​ថា មាន​បទល្មើសនោះ ​អាច​នឹង​មានការ​ចោទប្រកាន់​។​

ប៉ុន្តែ​ប្រ​សិនបើ​រក​មិនឃើញ ក៏​មិន​អាច​ចោទ​បាន​នោះ​ដែរ​។ ចឹ​ង​ទេ​ រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​នៅឡើយ​។ គួរ​បញ្ជាក់ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៤​ មីនា​ ឆ្នាំ​២០១៩ លោក​ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ និង​លោក​គង់ មង្គល ប្រធាន​សហ​គម​ន៍​ទេសចរ​ណ៍​បឹង​ពារាំង បាន​នាំ​គ្នា​ប្តឹង​លោក​ផ្លុ​ង រ៉េ​ត ទៅ​តុលាការ ដោយ​ចោទ​ប្រកាន់​ចំនួន​២​បទល្មើស ទី​១-បរិហា​កេរ្តិ៍ និង​ទី​២-ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ នៅ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

សូម​បញ្ជាក់ដែរ​​ថា ដំណើររឿង​នេះ បើ​ទោះបី​លោក​ផ្លុ​ង រ៉េ​ត បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ហើយ​ក្តី ប៉ុន្តែ​ក្រុម​អ្នក កាសែត​ជា​ច្រើន ដែល​រង់​ចាំ​នៅ​ខាង​មុខ​តុលាការខេត្ត​សៀមរាប បាន​​សម្តែង​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​យ៉ាង​ខ្លាំង​ចំពោះ​ផ្លូវ​តុលាការ​ ​។

តាមការសម្គាល់ ឱ្យតែ​ប្តឹង​អ្នកកាសែតម្តងៗ អ្នកប្តឹង​តែង​តែ​ចោទថា ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលអ្នក​តាមដានយល់ថា ចោទរបៀបឆ្កួតលេលា ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ