ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចូល​ចិត្ត​ «​ខូ​វើ​បទចម្រៀង​» ​អាច​មាន​បញ្ហា !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល​នៃ​ក្រសួង​វប្បធម៌​បាន​បង្ហាញ​ហានិ​ភ័យ​មួយ​ចំនួន​សម្រាប់​តារាចម្រៀង​ដែល​ចូល​ចិត្ត​យក​បទ​ចម្រៀង​ចាស់​ទៅ​ច្រៀង​ជា​ Cover ដោយ​មិន​បាន​សុំ​សិទ្ធិ​អ្នកនិពន្ធ ។ បើ​ទោះបី​សកម្មភាព​នោះ​មិន​បាន​ស្វែងរក​ប្រាក់​ចំណេញ​ក្តី ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកនិពន្ធ​ដែល​តារាចម្រៀង​ទាំងនោះ​គួរ​ពិចារណា​។ យោង​តាម​ការ​ប្រកាស​របស់​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល…

រាជធានី​ភ្នំពេញ​៖ នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល​នៃ​ក្រសួង​វប្បធម៌​បាន​បង្ហាញ​ហានិ​ភ័យ​មួយ​ចំនួន​សម្រាប់​តារាចម្រៀង​ដែល​ចូល​ចិត្ត​យក​បទ​ចម្រៀង​ចាស់​ទៅ​ច្រៀង​ជា​ Cover ដោយ​មិន​បាន​សុំ​សិទ្ធិ​អ្នកនិពន្ធ ។

បើ​ទោះបី​សកម្មភាព​នោះ​មិន​បាន​ស្វែងរក​ប្រាក់​ចំណេញ​ក្តី ប៉ុន្តែ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកនិពន្ធ​ដែល​តារាចម្រៀង​ទាំងនោះ​គួរ​ពិចារណា​។ យោង​តាម​ការ​ប្រកាស​របស់​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល នា​ពេល ថ្មី​ៗ​កន្លង​មក​បាន​បញ្ជាក់​ថា Cover​? ជា​ទូទៅ​ពាក្យ​នេះ​ពេញ​និយម​សម្រាប់​អ្នក​ដែល​យក​បទ​ចម្រៀង​គេ​មក​ច្រៀង​ឡើង​វិញ ហើយ​ចែកចាយ​លើ​បណ្តាញ​សង្គម​ក្នុង​សម័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល បើ​ទោះបីជា​មិន​ស្វែងរក​ប្រាក់​ចំណេញ​ក៏​ដោយ តែ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកនិពន្ធ ។

ផល​ប៉ះពាល់​ទាំងនោះ​រួម​មាន​៖ ១.​សិទ្ធិ​សម្តែង​ជា​សាធារណៈ ។ ២.​សិទ្ធិ​ថត​បញ្ចូល​ជា​ហ្វូ​ណូ​ក្រាម ឬ​សោត​ទស្សន៍ ។ ៣. សិទ្ធិ​ចែក​ចែក ឬ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែល​ទាមទារ​ឲ្យ​មានការ​អនុញ្ញាត​ពី​អ្នកនិពន្ធ ឬ​ម្ចាស់​សិទ្ធិ ដើម្បី​ធានា​ថា​មិន​ធ្វើ​ឲ្យ​ខូច​ដល់​អាជីវកម្ម​ស្របច្បាប់​ណាមួយ និង​ផលប្រយោជន៍​របស់​អ្នកនិពន្ធ និង​ម្ចាស់​សិទ្ធិ​នានា​នោះ​ឡើយ ។

ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល​លោក​ស៊ឹ​ម សត្តា បញ្ជាក់​បន្ថែម​ថា «​ពាក្យ​ថា cover គឺ​មាន​ន័យ​ការ​ធ្វើ​ឡើង​វិញ​ដោយ​មិន​រក​ប្រាក់​ចំណេញ ប៉ុន្តែ​វា​បាន​ធ្វើ​ប៉ះពាល់​អាជីវកម្ម​ស្រប​ច្បាប់​ដល់​សិទ្ធិ​អ្នកនិពន្ធ អ៊ីចឹង​អ្នកនិពន្ធ​អាច​មាន​សិទ្ធិ​បញ្ឈប់ ។ កត្តា​នេះ​យើង​មិន​មាន​ន័យ​មិន​ឲ្យ​យក​បទ​គេ​យក​ទៅ​cover នោះ ប៉ុន្តែ​ការ​cover នោះ​គឺ​ត្រូវ​ឆ្លងកាត់​ការ​សុំ​សិទ្ធិ​អ្នកនិពន្ធ​ជា​មុន​សិន ។ ប្រ​សិន​នៅ​តែ​មានការ​បំពាន​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ម្ចាស់​និពន្ធ ហើយ​ប្រសិនបើ​ការ​យក​បទ​ណាមួយ​យក​ទៅ​cover មិន​ប៉ះពាល់​ម្ចាស់​សិទ្ធិ​នោះ តារា​នោះ​អាច​ធ្វើ​ទៅ​បាន ។ តែបើ​យើង​មើលទៅ​ប៉ះពាល់​ខ្លាំង នោះ​យើង​ផ្តល់​សិទ្ធិ​ទៅ​ម្ចាស់​និពន្ធ​ថា​តើ​គាត់​ត្រូវ​បញ្ឈប់ ឬ​អនុញ្ញាត ។

ដោយឡែក​សម្រាប់​បទ​ចម្រៀង​លោក​ស៊ី​ន ស៊ី​សា​មុត និង​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន វា​ជា​សិទ្ធិ​របស់​ក្រុម​គ្រួសារ​គាត់ ព្រោះ​យើង​បាន​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ពួក​គាត់​រួច​ហើយ​»៕ (កែសម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ