រដ្ឋអ៊ីលីណយបានលុបចោលវិញនូវទោសប្រហារជីវិតក្រោយពីការពិភាក្សាយ៉ាងតានតឹងរយៈពេល២ទសវត្សដោយឈរលើមូលដ្ឋានដែលថា ប្រព័ន្ធយុត្តិធម៌មួយនេះអាចសម្លាប់មនុស្សស្លូតត្រង់ដោយការភ័ន្តច្រឡំ ។ រដ្ឋអ៊ីលីណយបានក្លាយជារដ្ឋទី១៦របស់សហរដ្ឋអាមេរិកដែលលុបចោលវិញនូវទោសប្រហារជីវិត ។ ការលុបចោលច្បាប់នេះអាចសង្គ្រោះបុរស១៥នាក់ ដែលប្រឈមមុខនឹងការប្រហារជីវិតពីបទចោទប្រកាន់ផ្សេងៗ ។
អភិបាលរដ្ឋអ៊ីលីណយ លោក Pat Quinn ជាអ្នកប្រជាធិបតេយ្យ ដែលគាំទ្រទោសប្រហារជីវិតនោះបានចំណាយពេល២ខែ ធ្វើការសម្រេចចិត្តលើការលុបចោលនេះដោយលោកចាត់ទុកថា នេះជាការសម្រេចចិត្តដែលលោកពិបាកធ្វើបំផុត ។ ការសម្រេចចិត្តរបស់លោក Pat Quinn ញ៉ាំងឱ្យរដ្ឋអាជ្ញា និងសាច់ញាតិជនរងគ្រោះក្នុងអំពើឧក្រិដ្ឋជាច្រើននាក់មានការខឹងសម្បាយ៉ាងខ្លាំង ។
លោក Pat Quinn ថ្លែងថា លោកប្រឆាំងដាច់ខាតចំពោះទោសប្រហារជីវិតហើយមិនឱ្យមានច្បាប់នេះទៀតឡើយ ៕
ចែករំលែកព័តមាននេះ