ឃាត់​រថយន្ត​ដឹក​ដី​ច្រើន​គ្រឿង​ឱ្យ​លាង​សម្អាត មុន​ចរាចរណ៍​លើ​ដងផ្លូវ


ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ដឹក​ដី​ចំនួន​៦​គ្រឿង​បន្ថែម​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ផាកពិន័យ និង​ណែនាំ​ដល់​រថយន្ត​ដឹក​ដី​ឲ្យ​លាង​សម្អាត​ជុំវិញ​រថយន្ត​ មុន​ចរាចរណ៍​លើ​ដងផ្លូវ​។

លោក​ឧត្តម សេនី​យ៏​ត្រី អុី​ សុខា ស្នងការ​រង​ផែន​សណ្តាប់ធ្នាប់ បាន​គូសបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ ដោយ​មានការ​ណែនាំ​អំពី​លោក​អភិបាលខេត្ត ក៏​ដូច​ជា​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនី​យ៏​ទោ ជួន ណា​រិ​ន្ឋ ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក សម្រួល​ចរាចរណ៍​កុំ​ឲ្យ​មានការ​កកស្ទះ និង​ប្រចាំការ​គោលដៅ ​P4 និងP6 បាន​ឃាត់​រថយន្ត​ដឹក​ដី​ចំនួន​៦​គ្រឿង​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ពិន័យ និង​ណែនាំ​រថយន្ត​ដឹក​ដី​ឲ្យ​លាង​សម្អាត​ជុំវិញ​រថយន្ត​មុន​ចរាចរណ៍​លើ​ដងផ្លូវ​។

លោក​ឧត្តម​សេនី​យ៍ត្រី អុី សុខា បន្ត​ថា យុ​ទ្ឋ​នា​ការ​នេះ ក្រុម​មន្ត្រី​ជំនាញ​របស់​លោក នឹង​បន្ត​អនុវត្ត​ន៏​តាម​នីតិវិធី​ផង តាម​ការ​អប់រំ​ផ្សព្វផ្សាយ​ផង ដើម្បី​អោយ​ពួក​គាត់​យល់​ច្បាស់​អំពី​សណ្តាប់ធ្នាប់​សាធារណៈ សោ​ភ័​ណ្ឌ​ភាព​ទីក្រុង ស័ក្តិ​ស​ម្យ​ជាទី​ក្រុង​ទេសចរ​ណ៍ ពាណិជ្ជកម្ម​ចំរុះ​។ ក្នុង​នាម​លោក​ជា​មន្ត្រី​សាធារណៈ​ទទួល​ផែន​សណ្តាប់ធ្នាប់​សុំ​ការ​យោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ សូម​បងប្អូន​មេត្តា​គោរព​ច្បាប់​ទាំងអស់​គ្នា ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ន៏ ប្រទេស​ជាតិ ក៏​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល​។

ជុំវិញ​ការ​ចុះ​ពង្រឹង​សណ្តាប់​សារ​ធារ​ណៈ​ក្នុង​ខេត្ត ពាក់​ព័​ន្ឋ​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹក​ដី លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ស្នើ​អោយ​មន្ត្រី​សណ្តាប់ធ្នាប់​ខិតខំ​បន្ត​ទៀត បើ​ទោះបីជា​យុ​ទ្ឋ​នា​ការ​នេះ​ធ្វើ​អោយ​ក្រុម​អ្នក​រកស៊ី​លើ​របរ​ដឹក​ជញ្ជូន​ដី និង​ទំនិញ​ផ្សេង​មួយ​ចំនួន មិន​ពេញចិត្ត​យ៉ាងណា​ក្តី ប៉ុន្តែ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​រួម ដើម្បី​សង្គម​ជាតិ យើង​ត្រូវ​ប្រកាន់​ច្បាប់​ជា​ធំ ព្រោះ​អ្វី​ៗ​យើង​ពុំ​អាច​ធ្វើ​តែ​ម្នាក់ឯង​បាន​នោះ​ទេ ដរាបណា​មានការ​ចូលរួម​ទាំងអស់​គ្នា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ