ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង ឡើង​ការ​លី​ព​រថយន្ត Landcruiser តម្លៃ​ជិត​២០​ម៉ឺ​ន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​កាន់តែ​មាន​ទីផ្សារ​ខ្ពស់​តារាក​ប្លែង​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បាន​ឡើង​កាលី​ព​រថយន្ត​ម៉ាក Landcruiser តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​កាន់តែ​មាន​ទីផ្សារ​ខ្ពស់​តារាក​ប្លែង​នាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង បាន​ឡើង​កាលី​ព​រថយន្ត​ម៉ាក Landcruiser តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​។

រថយន្ត​ថ្មី​របស់​នាង​នាំ​មក​ដល់​គេហដ្ឋាន​របស់​នាង​កាលពី​ម្សិលមិញ ដោយ​មានការ​សែន​ព្រេង​តាម​ជំនឿ​សាសនា​។ ជាមួយនឹង​រថយន្ត​ដ៏​ថ្មីស្រឡាង​នេះ អ្នក​នាង ខ្ញុង ក៏​បាន​ថត​បង្ហោះ​បង្ហាញ​ដល់​មហាជន​តាម​បណ្តាញ​សង្គម​បញ្ជាក់​ពី​ភាព​ជោគជ័យ​ដែល​នាង​សម្រេច​បាន​នា​ពេល​នេះ​។

អ្នក​នាង ខ្ញុង ក៏​បាន​ភ្ជាប់​សារ​ថា «​ខ្ញុំ​ប្រឹង​រាល់ថ្ងៃ​ស្ទើរ​ងាប់ ស្ទើរ​រស់​។ ដូច្នេះ វា​មិន​ចំលែក​ទេ ដែល​ខ្ញុំ​ទទួល​បាន​នៅ​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​នោះ ព្រោះ​វា​បាន​មក​ពី​ការ​តស៊ូ​របស់ខ្ញុំ​»​។

គួរ​កត់​សម្គាល់ថា តារា​កំប្លែង​អ្នក​នាង ខ្ញុង ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង​នៅ​អាជីព​សិល្បៈ​របស់​នាង​។ ក្រៅពី​ការ​សម្តែង​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN តារា​រូប​នេះ​ក៏​មានការ​កាក់កប​ខ្លាំង​ផង​ដែរ ក្នុង​ការ​ចេញ​ច្រៀង​កាត់សក់​នៅ​ក្នុង​ពិធី​មង្គលការ​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​ថ្ងៃ​។

ក្រៅពី​អាជីព​សិល្បៈ​នេះ នាង​ក៏​មានមុខ​របរ​លក់​សាច់ក្រក និង​ផ្អក ប្រហុក តាម​អន​ឡាញ​ផង​ដែរ បន្ថែម​លើ​មុខរបរ​ពុះ​ដី​ឡូ​តិ៍លក់​បន្ថែម​ទៀត​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ