ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ដុក Juventus ឱ្យ​ទុក​កៅអី​គ្រូបង្វឹក​សម្រាប់​យក​មេ​ចាស់​មក​ធ្វើការ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​ស្នើ​សុំ​ក្លិប​របស់​ខ្លួន​ឱ្យ​ពិចារណា​លើ​ការ​យក Jose Mourinho ដែល​ជា​មេ​ចាស់​នៅ​ក្លិប…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​ស្នើ​សុំ​ក្លិប​របស់​ខ្លួន​ឱ្យ​ពិចារណា​លើ​ការ​យក Jose Mourinho ដែល​ជា​មេ​ចាស់​នៅ​ក្លិប Real Madrid មក​ធ្វើ​ជា​អ្នក​ជំនួស​កៅអី​របស់ Massimiliano Allegri ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​ក្លិប Juventus ។

កីឡាករ​អាវ​លេខ​៧​រូប​នេះ ធ្វើ​ជា​កីឡាករ​ក្រោម​បញ្ជា​របស់​គ្រូបង្វឹក Jose Mourinho កាលពី​លេង​នៅ Real Madrid​។ រូបគេ​ចង់ឱ្យ​អតីត​គ្រូបង្វឹក​មក​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប​បច្ចុប្បន្ន ដែល​ខ្លួន​កំពុង​លេង ។

សារព័ត៌មាន La Gazzetta dello Sport បាន​ប្រាប់​ថា Mourinho មាន​កីឡាករ​ពីរ​នាក់​គាំទ្រ​ឱ្យមក​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប Juventus​។ ទី​មួយ​គឺ Ronaldo និង ទី​ពីរ​គឺ Jorge Mendes​។ បើ​ទោះបីជា​កាលពី​នៅ​ជ្រក​ក្រោម​ដំបូល​ក្លិប​តែ​មួយ Ronaldo និង Mourinho មាន​ភាព​ល្អក់កករ​ពេល​ជិត​ចប់​នោះ​ក៏​ដោយ Ronaldo ក៏​មិន​បាន​យក​មក​ដាក់​ក្នុង​ចិត្ត​ដែរ​។ វា​ជា​រឿង​យូរលង់​ណាស់​មក​ហើយ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ