ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ និង​កីឡាករ​ថៃ​បាន​ត្រឹម​ឈឺ​សាច់​ដោយ​ការ​សម្រេច​មិន​ប្រកាស​លទ្ធ​ផល

4 ឆ្នាំ មុន
  • ភ្នំពេញ

(កែ​សម្រួល​ដោយ ៖ បុប្ផា) រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា រឿង សោ​ភ័​ណ្ឌ ជាមួយ​កីឡាករ​ថៃ Far…

(កែ​សម្រួល​ដោយ ៖ បុប្ផា)

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា រឿង សោ​ភ័​ណ្ឌ ជាមួយ​កីឡាករ​ថៃ Far Sourak នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​១៩ ឧសភា កន្លង​មកនេះ មិន​ត្រូវ​បាន​ប្រកាស​លទ្ធផល​ឡើយ ដោយសារ​តែ​ការ​ប្រកួត​នោះ​លេច​ចេញ​នូវ​ភាព​មិន​ប្រក្រតី​នៅ​នាទី​ចុង​ក្រោយ​។

លោក មាស វណ្ណ​ឌី មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា រវាង​គូ​នេះ​ប្រកួត​គ្នា​ពី​ទឹក​ទី​១​ដល់ទី​៤​គឺ​ឈ្នះ​ចាញ់​គ្នា​២​ទឹក​ម្នាក់ ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី​៥ រឿង សោ​ភ័​ណ្ឌ បាន​សម្រុកចូល​វាយ​សន្ធាប់​ទៅ​លើ​គូប្រកួត​ដើម្បី​យកឈ្នះ តែ​កីឡាករ​ថៃ​ដែល​កំពុង​ដកថយ​ហើយ​ភ្លាត់ជើង​ដួល​នោះ​ត្រូវ​រឿង សោ​ភ័​ណ្ឌ​ជ្រុលជើង​ទាត់​ថែម​តែ​ត្រូវ​មិន​ខ្លាំង​ប៉ុន្មាន​នោះ​ទេ តែ​កីឡាករ​ថៃ​រូប​នេះ​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ដោយ​ចោទ​ថា រឿង សោ​ភ័​ណ្ឌ​មាន​ចេតនា​វាយ​រំលោភ​បំពាន​មក​លើ​រូបគេ​។​ប៉ុន្តែ​បើ​តាម​ការ​ពិនិត្យ​ជាក់​ស្ដែង​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​សាចុះសាឡើង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គ្មាន​អ្វី​ដែល​ធ្ងន់ធ្ងរ​នោះ​ទេ ។ ដូច្នេះ​ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សម្រេច មិន​ប្រកាស​លទ្ធផល​ឡើយ​។

មួយគូ​ទៀត កីឡាក​រពុយ វណ្ណៈ បាន​យកឈ្នះ កីឡាករ​ថៃ Yod Thuon Thorng ដោយ​ពិន្ទុ​ទាំង
ប្រផិតប្រផើយ ។ ការ​ប្រកួត​រវាង​កីឡាករ ទាំង​ពីរ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយសារ​ពួក​គេ​បញ្ចេញ​ស្នៀតគុន វាយ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ខ្លាច​គ្រោះថ្នាក់​សូ​ម្បី​តែ​បន្តិច ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ អេ​លី​ត កែវ​ឡុ​ង មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ បាន​យក​ឈ្នះ​កីឡាករ​តាំង តាក់ ដោយ​ពិន្ទុ និង​កីឡាករ ពុ​យ ឈិ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា បាន​យកឈ្នះ​កីឡា​ករ ខេន ខ្នឹ​ង មក​ពី​ក្លិប​គុហារ​ព្រហ្ម​មាន​ជ័យ​ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ