ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេ​ម​ស្ប៊​ន 007 កំពុង​តែ​ថត​រឿង​សុខ​ៗ​ស្រាប់តែ​…

4 ឆ្នាំ មុន

(កែសម្រួលដោយ ៖ សំណាង) បច្ចុប្បន្ន​បណ្ដា​ទស្សនិកជន​របស់​ភាពយន្ត​«​ជេ​ម​ស្ប៊​ន​007» ជា​ខ្សែភាពយន្ត​ផ្នែក​ស៊ើ​ប​អង្កេត​ដែល​កំពុង​រង់ចាំ​ទស្សនា​វគ្គ​ថ្មី​នោះ ប្រហែល​ត្រូវ​រង់ចាំ​រយៈពេល​យូរ​បន្ត​ទៀត ព្រោះ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​បាន​ឲ្យ​ដឹង​ថា​លោក​ ដា​នី​ញែ​ល ក្រេ​ក (Daniel…

(កែសម្រួលដោយ ៖ សំណាង)

បច្ចុប្បន្ន​បណ្ដា​ទស្សនិកជន​របស់​ភាពយន្ត​«​ជេ​ម​ស្ប៊​ន​007» ជា​ខ្សែភាពយន្ត​ផ្នែក​ស៊ើ​ប​អង្កេត​ដែល​កំពុង​រង់ចាំ​ទស្សនា​វគ្គ​ថ្មី​នោះ ប្រហែល​ត្រូវ​រង់ចាំ​រយៈពេល​យូរ​បន្ត​ទៀត ព្រោះ​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​បាន​ឲ្យ​ដឹង​ថា​លោក​ ដា​នី​ញែ​ល ក្រេ​ក (Daniel Craig) តារា​ឯក​នៅ​ក្នុង​រឿង​បាន​រង​របួស​ក្នុង​ពេល​កំពុង​ថត ។

លោក ​ក្រេ​ក និង​ក្រុមការងារ​កំពុង​ថត​រឿង​នៅ​ប្រទេស​ហ្សា​ម៉ា​អុី​ក ក្នុង​ឈុត​ឆាក​មួយ​ដែល​គេ​ត្រូវ​រត់​យ៉ាង​លឿន ជាដំបូង​ដំណើរការ​បាន​ល្អ ។ លុះ​រត់​បាន​បន្តិច​លោក​ក្រេ​ក​ក៏​ដួល​ទាំង​ជំហរ និង​ឈឺ​នៅ​ត្រង់​កជើង ហើយ​ត្រូវ​បញ្ជូន​ទៅ​ថត​ពី​អាការ​របួស​នៅ​អា​មេ​រិ​ក ។ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ថា​គេ​ត្រូវ​សម្រាក​ព្យាបាល​យូរ​ប៉ុនណា​ទេ ។

មនុស្ស​នៅ​ក្នុង​ក្រុម​សំដែង​បង្ហើប​ឲ្យ​ដឹង​ថា «​កាលនោះ​គេ​បាន​រត់​យ៉ាង​ពេញទំហឹង​ក្នុង​ពេល​កំពុង​ថត ហើយ​ក៏​រអិល​ដួល​ទាំង​ជំហរ និង​មាន​អាការ​ឈឺចាប់​ខ្លាំង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ