រួយ ឬ​ឈឺ​ក​គួរ​សាក​ព្យាបាល​ដោយ​ខ្លួនឯង


(កែសម្រួលដោយ ៖ បុប្ផា)

នៅ​ពេល​ក​របស់​អ្នក​ឈឺ​ដោយសារ​តែ​បញ្ហា​នៅ​ទ្រនាប់​ឆ្អឹង​កងក រលាក​សន្លាក់ មាន​របួស ឬ​រឹង​សាច់ដុំ អ្នក​ប្រហែលជា​អាច​បំបាត់​ការ​ឈឺចាប់​នេះ​ដោយ​ខ្លួនឯង​នៅផ្ទះ​បាន ។ សូម​ណែនាំ​វិធី​ព្យាបាល​ការ​ឈឺ​កញ្ចឹងក​ដោយ​ខ្លួនឯង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​បាន​៖

១-​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​ដូច​ជា Acetaminophen ឬ Ibuprofen
២-​អ្នក​អាច​ស្អំ​ទឹកកក​នៅ​កន្លែង​ដែល​ឈឺ​នោះ​រយៈពេល​៧២​ម៉ោង​ដំបូង បន្ទាប់​មក​ប្តូរ​មក​ស្អំ​ទឹក​ក្តៅ​វិញ ។
៣-​ចូរ​សម្រាក​ពី​ការ​ហាត់ប្រាណ និង​សកម្មភាព​នានា​សិន​រយៈពេល​ពីរ​បី​ថ្ងៃ ។

៤-​ចូរ​ធ្វើ​ចលនា​នានា​ដោយ យឺត​ៗ និង​ថ្នម​ៗ ដើម្បី​ជួយ​ឲ្យ​សាច់ដុំ​នៅ​កញ្ចឹងក​យឺត​មក​វិញ ។
៥-​ចូរ​ម៉ាស្សា​នៅ​កន្លែង​ដែល​ឈឺ​ខ្លាំង​។
៦-​ចូរ​គេង​លើ​កម្រាលពូក​ដែល​ទន់​ល្មម​ដោយ​មិនបាច់​កើយ​ខ្នើ​ង ឬ​ប្រើ​ខ្នើយ​កល់​តែ​ក្រោម​កបាន​ហើយ​(​ប្រភព​ពី​៖ Health.com.kh​) ៕

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ