ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់ប្រមាណ១០កាំបិត ​លើ​ខ្លួន​លោក​ពេទ្យ​ធ្មេញ និងបាត់ទ្រព្យសម្បត្តិខ្លះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​រៀន​ពេទ្យធ្មេញ​ម្នាក់ ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​មានចិត្ត​សាហាវឃោរឃៅ​ផង​នោះចាក់​សម្លាប់​ប្រមាណ​១០​កាំបិត បណ្តាល​ឱ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ប៉ុនប៉ង​ចាក់​សាំង​ដុត បំផ្លាញ​សាកសព ​នៅ​ក្នុង​បន្ទប់​មួយ​នៃ​ហាង​របស់ឪពុកមា​ដែល​បើក​សម្រាប់​ព្យាបាល​មាត់​ធ្មេញ​យីហោ​សុ​វត្ថា ។ ហេតុការណ៍​នេះ​…

រាជធានី​ភ្នំពេញ ៖ យុវជន​រៀន​ពេទ្យធ្មេញ​ម្នាក់ ត្រូវ​បាន​ឃាតករ​មិន​ស្គាល់​មុខ​មានចិត្ត​សាហាវឃោរឃៅ​ផង​នោះចាក់​សម្លាប់​ប្រមាណ​១០​កាំបិត បណ្តាល​ឱ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ហើយ​ប៉ុនប៉ង​ចាក់​សាំង​ដុត បំផ្លាញ​សាកសព ​នៅ​ក្នុង​បន្ទប់​មួយ​នៃ​ហាង​របស់ឪពុកមា​ដែល​បើក​សម្រាប់​ព្យាបាល​មាត់​ធ្មេញ​យីហោ
​សុ​វត្ថា ។

ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ន ិង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​បើក​ពេទ្យធ្មេញ​ស្ថិត​នៅ​ផ្សារ​ត្រពាំង​ព្រាយ តាម​បណ្តោយ​ផ្លូវ​លេខ​១៥១ ក្នុងភូមិ​បឹង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។

យុវជន​រង​គ្រោះ​ដែល​ត្រូវ​ឃាតករ​សម្លាប់​នោះ​ ឈ្មោះ ធន់ រ៉ា​វិ​ន អាយុ​១៩​ឆ្នាំ មាន​លំនៅ​ភូមិ​ត្រ​គួ​ន ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ស្នាក់​នៅ​ជាមួយ​ឪពុកមា​ឈ្មោះ មឿ​ន សុ​វត្ថា ជា​ពេទ្យធ្មេញ​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ កើតហេតុមាន​ភ្ញៀវ​មក​ធ្វើ​ធ្មេញ និង​បាន​ទូរស័ព្ទ​ហៅ​ពេទ្យ​ដែល​ដេក​នៅផ្ទះ​នៅ​ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។ នៅ​ពេល​ដែល​ឪពុកមា​មក​ដល់ ពេល​បើកទ្វារ​ចូល​ទៅ​ក្នុង​ក៏​ប្រទះ​ឃើញ​ក្មួយ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ក្បែរ​គ្រែ​ហើយ​ក៏​រាយការណ៍​ប្រាប់​នគរបាល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៧​យប់ យុរ​ជន​រូប​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មង្គលការ​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ជំនួស​ឪពុកមា ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​ក៏​បាន​ចាកចេញ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​ក៏​បាន​ទៅ​ដើរ​លេង ជាមួយ​សង្សារ​រហូត​ដល់​យប់​ជ្រៅ ក៏​បាន​ត្រឡប់​ទៅ​ដេក​វិញ ស្រាប់​តែ​ព្រឹក​ឡើង​ភ្ញាក់ផ្អើល​ត្រូវ​បាន​ឃាតករ​សម្លាប់ ។

នារី​ឈ្មោះ ស្រី លី​ន អាយុ​១៩​ឆ្នាំ មាន​លំនៅ​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល បានឱ្យ​ដឹង​ថា នៅ​យប់​នោះ នាង​ត្រូវ​បាន​សង្សារ​បបួល​ទៅ​ញ៉ាំ​ប្រហិត​នៅ​មាត់បឹង​តា​មោក ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​នាង​និង​សង្សារ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​ហើយ​បែក​គ្នា​ទៅ ។ នារី​ជា​សង្សារ​បានឱ្យ​ដឹង​ទៀត​ថា កន្លង​មក​នាង​ធ្លាប់​មាន​សង្សារ​កាលពី​៣​ឆ្នាំ​មុន តែ​បែក​គ្នា ហើយ​រយៈ​ពេល​ប្រមាណ​២​ខែ ក៏​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជន​រង​គ្រោះ​មិន​នឹក​ស្មានថា សង្សារ​នាង​ត្រូវ​បាន​គេ​សម្លាប់ ។

ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា​យុវជន​នោះ មានរឿង​អ្វី​នោះ​ទេ ទើប​ឃាតករ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុងផ្ទះ ពេល​កំពុង​តែ​ដេក​លង់លក់​បែប​នេះ ។ នៅ​កន្លែង​កើតហេតុ​សុទ្ធតែ​ឈាម ដែល​មុន​ពេល​ស្លាប់ យុវជន​រូប​នោះ​អាច​មានការ​ប្រតាយប្រតប់​គ្នា​ជាមួយ​ឃាតករ បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​គ្រែ​ហើយ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ។​

សមត្ថកិច្ច​សន្និដ្ឋាន​ថា ឃាតករ​អាច​តែ​ម្នាក់ឯង ចូល​តាម​បង្អួច​ខាងលិច ហើយ​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​
ជន​រង​គ្រោះ​ចំ​ទ្រូង​ពេល​កំពុង​តែ​ដេក​លង់លក់ ហើយ​ក៏​មានការ​ប្រតាយប្រតប់​គ្នា ទើបត្រូវ​ឃាតករ​ចាក់​ជា​ច្រើន​កាំបិត​ទៀត រួច​គេចខ្លួន​តាម​ទ្វារ​ក្រោយ​បាត់​ទៅ ។

នៅ​ព្រឹក​នោះ​ នគរបាល​ក៍បាន​ចុះ​ទៅ​ពិនិត្យ សព​ដោយ​ឃើញ​មាន​ស្នាម​ចាក់​ប្រមាណ​១០​កាំបិត​ចំ​ទ្រូង​និង​ខ្នង​ព្រមទាំង​មាន​រលាក​ខ្នង​ផង ។ ក្រៅពី​នោះ​រក​ឃើញ​មាន​សាំង​ប្រឡាក់​ជាប់​ភួយ​ដែល​សមត្ថកិច្ច​មានការ​សង្ស័យ​ថា ឃាតករ​បាន​ចាក់​សម្លាប់​ជន​រង​គ្រោះ​ហើយ ប៉ុនប៉ង​ដុត​សាកសព​បំផ្លាញ​ភស្តុ​តាង តែ​ពុំ​បាន​សម្រេច ។

តាម​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ទូរស័ព្ទ​ម៉ាក​OPPO​មួយ​គ្រឿង និង​កងដៃ​ប្លា​ទី​ន​១ ។ នគរបាល​បាន​ធ្វើការ​សន្និដ្ឋាន​ថា ករណី​ឃាតកម្ម​នេះ​ផ្តើម​ចេញពី​គំនុំ​ដែល​ឃាតករ​អាច​ជា​អ្នក​ស្គាល់គ្នា ចូល​ទៅ​ចាក់​សម្លាប់​ជន​រង​គ្រោះ ហើយ​ឆ្លៀត​យក​សម្ភារ ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា​ជា​គំនុំ​អ្វី​ឡើយ ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ស្វែងរក​ឃាតករ​ព្រៃផ្សៃ​នេះ សង្ស័យ​មិនយូរ​ទេ​គេច​មិន​រួច​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ