ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​យក​កាំភ្លើង​បា.ញ់​សម្លា.ប់​ខ្លួនឯង​ក្នុង​រថយន្ត​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ​រាំ​រ៉ៃ ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួន​ដោយ​យក​កាំភ្លើង​របស់​ប្តី​ដែល​ទុក​ក្នុង​កាបូប​ក្នុង​ឡាន​យក​ទៅ​បាញ់​សម្លាប់​ខ្លួនឯង​តែ​ម្តង នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ ហេង សុផល អធិការ​នគរបាល​ស្រុក​ល្វាឯម នៅ​មុន​នេះ​បន្តិច ។…

ខេត្តកណ្តាល ៖ ដោយសារ​មាន​ជម្ងឺ​ប្រចាំ​កាយ​រាំ​រ៉ៃ ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួន​ដោយ​យក​កាំភ្លើង​របស់​ប្តី​ដែល​ទុក​ក្នុង​កាបូប​ក្នុង​ឡាន​យក​ទៅ​បាញ់​សម្លាប់​ខ្លួនឯង​តែ​ម្តង នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វរសេនីយ៍ ហេង សុផល អធិការ​នគរបាល​ស្រុក​ល្វាឯម នៅ​មុន​នេះ​បន្តិច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​៣០​នាទី​នៅ​ចំណុច​កំពង់ទឹក​ទន្លេ ភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ​ណុ​ប វ​ណ្ណី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ទួល​មាស ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។ ប្តី​ឈ្មោះ​អ៊ុ​ក ជីវ៉ា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ នគរបាល​ឋានៈ​នាយ​ផ្នែក​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ ។

ចំពោះ​វត្ថុ​តាង​ចាប់​យក អាវុធ​ខ្លី​ចំនួន​០១​ដើម ម៉ាក​CF98.9 លេខ​០០១១៦៩ គ្រាប់​ចំនួន​១២​គ្រាប់ ។ លោក​វរសេនីយ៍ ហេង សុផល អធិការ​នគរបាល​ស្រុក​ល្វាឯម​បានអោយ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ងូតទឹក​លេង​នៅ​ទន្លេមេគង្គ ចំណុច​កោះ​ខ្សាច់ ជាមួយ​ប្តី​ឈ្មោះ​អ៊ុ​ក ជីវ៉ា និង​កូន​ចំនួន​០៣​នាក់ ស្រី​០២​នាក់ និង​ក្មួយ​ស្រី​ចំនួន​០២​នាក់ រួម​មានឈ្មោះ​ង៉ែត ជីវ៉ា វ៉ា​ន់​នី​តា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ឈ្មោះ​ង៉ែត វ៉ា​ន់​នី​កា ភេទ​ស្រី អាយុ​៩​ឆ្នាំ ឈ្មោះ​ង៉ែត ជីវ៉ា​យុ​ត្ថា​គ​ង្គ ភេទ​ប្រុស អាយុ​៧​ឆ្នាំ (​ត្រូវជា​កូន​) និង​ឈ្មោះ​សេង សុខ​លាង ភេទ​ស្រី អាយុ​១៣​ឆ្នាំ ឈ្មោះ​គង់ ស្រី​ឡែ​ន ភេទ​ស្រី អាយុ​១៣​ឆ្នាំ (​ត្រូវជា​ក្មួយ​ជិតខាង​ផ្ទះ​) ។

ពេល​ចុះ​ងូតទឹក​ទន្លេ​ជន​រង​គ្រោះ​មិន​បាន​ចុះ​ងូត​ទេ គឺ​សម្រាក​ក្នុង​រថយន្ត​លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ប្តី​ជន​រង​គ្រោះ​បាន​ឡើង​មក​ពី​ងូតទឹក​វិញ​មក​ដល់​រថយន្ត​បានឃើញ​ប្រពន្ធ​ដេក​ហើយ​មាន​ឈាម​ហូរ​លើ​ដៃស្តាំ ក្នុង​រថយន្ត​ដៃស្តាំ​គង​លើ​ភ្លៅ​ឆ្វេង កាំភ្លើងខ្លី​អែប​ភ្លៅ​ឆ្វេង និង​ស្នាម​គ្រាប់កាំភ្លើង​លើ​សៀតផ្កា​ខាងស្តាំ ដោយ​មាន​គ្រាប់កាំភ្លើង​បៀម​ជាប់​ចំណុច​ថ្ងាស ។ ភ្លាម​នោះ​ប្តី​ជន​រង​គ្រោះ​បាន​ដឹក​ប្រពន្ធ​មក​ផ្ទះ ហើយ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​អរិយ​ក្សត្រ ។

តាម​ការ​ស្តាប់​ចម្លើយ​បំភ្លឺ​របស់​ប្អូនស្រី​បង្កើត​របស់​អ្នក​រង​គ្រោះ​ណុ​ប ស្រី​រ័​ត្ន បាន​អះអាង​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​វះ​.​ក និង​ដោយ​ភាព​រាំ​រ៉ៃ​នៃ​ជម្ងឺ​ពិបាក​ទ្រាំ និង​ចង់​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​មក​ហើយ ។ តាម​ចម្លើយ​បំភ្លឺ​របស់​ឈ្មោះ​ហ៊ឹ​ម មាន អាចារ្យ​វ​ត្អ​រិ​យក្ស​ត្រ​អះអាង​ថា ជន​រង​គ្រោះ ប្រាកដជា​មាន​ជម្ងឺ​រាំ​រ៉ៃ ធ្លាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ប្រហែល​កន្លះ​ខែ​មុន​មាន​បំណង​ចង​.​ក និង​លេបថ្នាំ​សម្លាប់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ