ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោអើយ…លោកកា.ប់ដាច់ក្បាលប្រពន្ធរួច យួរបោះ​​លើថ្នល់

4 ឆ្នាំ មុន
  • បាត់ដំបង

​(កែសម្រួលដោយ ៖ស្រីណា) ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​ដាច់​ក្បាល ហើយ​យក​ទៅ​បោះចោល​ក្បែរ​ថ្នល់ កាលពី​វេលា​ម៉ោង​៦ និង៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា…

​(កែសម្រួលដោយ ៖ស្រីណា)

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ប្រើ​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​ដាច់​ក្បាល ហើយ​យក​ទៅ​បោះចោល​ក្បែរ​ថ្នល់ កាលពី​វេលា​ម៉ោង​៦ និង៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ​ឧសភា នៅ​ក្នុងភូមិ​ចំការ​អូរ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ដែល​សមត្ថកិច្ច មិន​ទាន់​អា​សន្និដ្ឋាន​ជាក់លាក់​អំពី​មូលហេតុ​។

លោក​ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់បាន​ប្រាប់​ថា ជន​ដៃដល់​ឈ្មោះ​យឿ​ត រឿ​ត អាយុ​៣៣​ឆ្នាំ រីឯ​ប្រពន្ធ​ដែល​រង​គ្រោះ​ឈ្មោះ​ម៉ា​ន់ សុធា អាយុ​៣៧​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ​។ លោក​អធិការ​បាន​ប្រាប់​ថា ជន​នេះ​បាន​ប្រើ​កាំបិត​ខ្វែវ​កាប់​ប្រពន្ធ​ដាច់​ក្បាល​ រួច​យក​ទៅ​បោះចោល​ខាង​មុខ​ផ្ទះ​ក្បែរ​ថ្នល់ ហើយ​ជន​នេះ​ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​ដៃដល់ ដើម្បី​ស្វែងរក​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​ជន​នេះ​ចិត្ត​ឃោ​ឃៅ​កាត់​ក្បាល​ប្រពន្ធ​។

ប៉ុន្តែ​បើ​តាម​មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ប្ដី​ប្រពន្ធ​នេះ​ទើប​នាំ​គ្នា​មក​ពី​ខេត្តកំពង់ស្ពឺ នៅ​ម៉ោង​៨​យប់​ថ្ងៃ​ទី​២០​ ឧសភា លុះ​ព្រឹក​ឡើង​មិនដឹង​យ៉ាងម៉េច​ ស្រាប់តែ​សម្លាប់​ប្រពន្ធ​តែ​ម្ដង​។ មន្ត្រី​ដដែល​បាន​បញ្ញា​ក់ថា បើ​តាម​ចម្លើយ​បឋម​របស់​ជន​ដៃដល់ ដែល​បាន​ឆ្លើយ​ប្រាប់​មន្ត្រី​ជំនាញ​ជំ​ហាន​ដំបូង​ថា ករណី​ឃាតកម្ម​នេះ អាច​ផ្ដើម​ចេញពី​រឿង​ប្រចណ្ឌ​ប្រពន្ធ និង​ខ្លាច​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​បំបែកបំបាក់​ប្រពន្ធ​ពី​ខ្លួន​យក​ទៅ​ស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ​វិញ​ ។

ទោះ​យ៉ាងណា​ពេល​នេះ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​បាណ​ន់ ឃាត់ខ្លួន​និង​កំពុង​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ហើយ​ ។

អត្ថបទសរសេរ ដោយ