ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​គេ​តារា​ស្រី​ដ៏​ល្បី​រូប​នេះ​កើត​អេ​ដស៍?

4 ឆ្នាំ មុន

នាង ​អេ​ល​វ៉ា សៀវ (Elva Hsiao) ឬ​«​សៀវ យ៉ា​សួន​»​បាន​សម្រេចចិត្ត​ប្ដឹងក្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​ចេតនា​អាក្រក់ និង​រឿង​មិន​ពិត​មក​លើ​រូប​នាង ដោយសារ​នាង​បាត់​មុខ​ពី​មជ្ឈដ្ឋាន​សម្តែង​រយៈពេល​១៨​ខែ រហូត​មានរឿង​អាស្រូវ​ថា​នាង​កំពុង​ធុញទ្រាន់​លើ​ការ​កើត​អេ​ដស៍…

នាង ​អេ​ល​វ៉ា សៀវ (Elva Hsiao) ឬ​«​សៀវ យ៉ា​សួន​»​បាន​សម្រេចចិត្ត​ប្ដឹងក្រោយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​ចេតនា​អាក្រក់ និង​រឿង​មិន​ពិត​មក​លើ​រូប​នាង ដោយសារ​នាង​បាត់​មុខ​ពី​មជ្ឈដ្ឋាន​សម្តែង​រយៈពេល​១៨​ខែ រហូត​មានរឿង​អាស្រូវ​ថា​នាង​កំពុង​ធុញទ្រាន់​លើ​ការ​កើត​អេ​ដស៍ ។

«Mirror Media» របស់​តៃវ៉ាន់​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា​អេ​ល​វ៉ា អាយុ​៣៩​ឆ្នាំ​ចាំបាច់​ត្រូវ​សម្រាក​ពី​ការងារ ព្រោះតែ​អាការ​រលាក​បំពង់ក​ធ្ងន់ ។

កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ថា​នាង​បាន​ឆ្លង​វីរុស​HIV ទើប​បាត់​មុខ​មួយ​រយៈ បញ្ហា​នេះ​ធ្វើ​ឲ្យ​នាង​ស៊ូទ្រាំ​នឹង​ពាក្យ​ចចាមអារ៉ាម​មិន​បាន ព្រោះ​វា​បាន​កើតឡើង​ក្នុង​ទិវា​បុណ្យ​ម្ដាយ​កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៩​តាម​រយៈ​ការ​ចុះ​ផ្សាយ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន ហើយ​ក៏​សម្រេចចិត្ត​ប្ដឹង ។

នាង​អេ​ល​វ៉ា សៀវ និយាយ​ថា​«​នាង​ខ្ញុំ​នឹង​ដំណើរការ​ប្ដឹង​តាម​ផ្លូវច្បាប់​ទៅ​លើ​បណ្ដាញសារព័ត៌មាន​នានា​ដែល​ចុះ​ផ្សាយ​ដោយ​គ្មាន​ការណ៍​ពិត​មក​លើ​រូប​ខ្ញុំ និង​សង្ឃឹមថា​ពួក​គេ​នឹង​ឈប់​ធ្វើទុក្ខបុកម្នេញ​ខ្ញុំ​បន្ត​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ