ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖ រឿង EBA និង GSP ជា​រឿង​សេដ្ឋកិច្ច​មិនមែន​រឿង​នយោបាយ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​អះអាង​ថា រឿង​ដក​អនុគ្រោះ​ពន្ធ​មក​លើក​កម្ពុជា​លើកលែង​សព្វ​វុ​ធ (EBA) របស់​សហភាព​អឺរ៉ុប និង​GSP របស់​សហរដ្ឋអាមេរិក​នោះ​ជា​រឿង​សេដ្ឋកិច្ច​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​។…

រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​អះអាង​ថា រឿង​ដក​អនុគ្រោះ​ពន្ធ​មក​លើក​កម្ពុជា​លើកលែង​សព្វ​វុ​ធ (EBA) របស់​សហភាព​អឺរ៉ុប និង​GSP របស់​សហរដ្ឋអាមេរិក​នោះ​ជា​រឿង​សេដ្ឋកិច្ច​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែឧសភា​ថា «​រឿង​EBA និង​GSP គឺជា​រឿង​សេដ្ឋកិច្ច មិនមែន​ជា​រឿង​នយោបាយ​ទេ​» ។ លោក​ក៏​បាន​លើក​ឡើង​ថា សហ រដ្ឋអាមេរិក​បាន​កំពុង​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ព្រោះថា ប្រទេស​ហត្ថលេខី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តី​ពី​កម្ពុជា​មាន​ចំនួន​២០​ប្រទេស និង​ភាគី ។ ហេតុ​អី​គេ​ទាំងអស់​គ្នា​មិន​មាន​មតិ​អី បែរជា​សហរដ្ឋអាមេរិក​ឈឺក្បាល​វិលមុខ​នឹង​រឿង​ផ្ទៃក្នុង​កម្ពុជា​ទៅ​វិញ? ។ លោក​បន្ត​ថា ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​បណ្តា​ប្រទេស គឺជា​វប្ប​ធ៌​ម និង​ទម្លាប់​ធម្មតា​របស់​សហរដ្ឋអាមេរិក ។ ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អា​មេ​រិ​ក អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​អា​មេ​រិ​ក ។ ប៉ុន្តែ​កម្ពុជា​ចង់បាន​ទំនាក់ទំនង​ល្អជា​និច្ច​ជាមួយ​អា​មេ​រិ​កលើ​មូលដ្ឋាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។​

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​៤០​ឆ្នាំ​មកនេះ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោលនយោបាយ​ត្រឹមត្រូវ ទើប​នាំ​កម្ពុជា​ឲ្យ​នៅ គង់វង្ស និង​រីក​ចម្រើន​ទៅ​មុខ​បាន ។ ហើយ​វា​មិន​អាច​បង្ហាញ​ពី​របស់​ប្តេជ្ញា​ដូច​អ្វី​ដែល​ក្រុមប្រឆាំង​លើក​ឡើង​នោះ​ទេ ។ លោក​បញ្ជាក់​ថា ៖«​អំណាច​ផ្តាច់​ការ នៅ​លើ​លោក​នេះ​គ្មាន​អំណាច​ផ្តាច់​ការ​ណា​អាច​ស្ថិត​ស្ថិរ​បាន​យូរ​ទេ ។ បើ​ការ​ដឹកនាំ​ផ្តាច់​ការ​មែន​នោះ​ប្រាកដជា​សង្គម​កម្ពុជា​គ្មាន​សន្តិភាព ស្ថិរភាព​យោ​បាយ និង​អភិ​វ​ឌ្ឈ​ន៍​ទេ​»​។

លោក​បន្ត​ថា ការ​ដឹកនាំ​ល្អ ប្ញ​មិនល្អ​មិន​ចំណុះ​លើ​មាន​បក្ស​ច្រើន ប្ញ​មួយ​នោះ​ទេ ។ ជាក់ស្តែង​នៅ​ប្រទេស​ចិន​បក្ស​កុំ​មុ​យ​និ​ស្ត​ចិន​ដឹកនាំ​តាំងពី​ប្រទេស​បាន​រំដោះ​បាន​ឯករាជ្យ​តាំងពី​ឆ្នាំ​១៩៤៩​មករ​ហូត​ដល់​ប្រទេស​ចិន​ក្លាយទៅជា​ប្រទេស​មហាអំណាច​លើ​ពិភពលោក ។ ជា​ប្រទេស​មួយ​ចំនួន​មាន​បក្ស​ច្រើន ឃើញ​តែ​ប្រកាប់ប្រចាក់​គ្នា​មិន​ឈប់​ឈរ អន្តរាយ​រហូត បើកដៃ​ឲ្យ​បរទេស​លូកដៃ​ចូល​បណ្តាល​ឲ្យ​មាន​សង្គ្រាម​ឥត​ល្ហែរ ស្លាប់​ប្រជាជន​រាប់​មិន​អស់ ដោយសារ​មាន​បក្ស​ច្រើន​ហ្នឹងឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ