ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ឈុត​របស់​តារា​សម្តែង វ​ណ្ណា វ​ត្តី ពិត​ជា​​ញាក់សាច់​ចង់​ឈាម​ច្រមុះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ខួបកំណើត​ជាង​ផាត់មុខ​ដ៏​ល្បី​មួយ ស្រាប់តែ​គេ​ឃើញ​តារា​សម្តែង​និង​ជា​អ្នកចម្រៀង វ​ណ្ណា វ​ត្តី តុបតែង​ខ្លួន​យ៉ាង​សាហាវ​ចាស់ដៃ​ធ្វើ​ឱ្យ​ពិធី​នោះ​គេ​ចោល​ភ្នែក​មើល​នាង​គ្រប់​គ្នា​លែង​ខ្វល់​ពី​ម្ចាស់​ខួប​។ ល្វែង​លើ​ដែល វ​ណ្ណា វ​ត្តី…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ខួបកំណើត​ជាង​ផាត់មុខ​ដ៏​ល្បី​មួយ ស្រាប់តែ​គេ​ឃើញ​តារា​សម្តែង​និង​ជា​អ្នកចម្រៀង វ​ណ្ណា វ​ត្តី តុបតែង​ខ្លួន​យ៉ាង​សាហាវ​ចាស់ដៃ​ធ្វើ​ឱ្យ​ពិធី​នោះ​គេ​ចោល​ភ្នែក​មើល​នាង​គ្រប់​គ្នា​លែង​ខ្វល់​ពី​ម្ចាស់​ខួប​។

ល្វែង​លើ​ដែល វ​ណ្ណា វ​ត្តី បង្ហាញ​នោះ បើ​មិន​ប្រយ័ត្ន​ច្បាស់​ណាស់​ពិតជា​បង្ហាញ​របស់​ម៉ែ​ចែក​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​តែ​ម្តង​។ មនុស្ស​ម្នា​ដែល​បានឃើញ​វ​ត្តី តារា​ស្រី​តូច​ច្រឡឹង​កំពុង​ឡើង​កូដ​បង្ហាញ​ទាំង​ភ្នែន​នូវ​សម្រស់​សាច់​ទ្រូង​បែប​នេះ ធ្វើ​ឱ្យ​ស្រី​ៗ​បានឃើញ​ម្នាក់​ៗ​បុក​ពោះ ហើយ​ភ័យ​ជំនួស​ខ្លាច​ភ្លាត់​មិន​ប្រយ័ត្ន​ច្បាស់​ជា​វីវរ ព្រោះ​មើលទៅ​គ្មាន​គ្រឿងក្នុង​ជួយ​បិទ​បាំង​ឡើយ​។ ម្ល៉ោះហើយ​វ​ត្តី ត្រូវ​និយាយ​ថា ពិតជា​ជើង​ខ្លាំង​មួយទៀត​ក្នុង​ការ​សម្ញែង​ដើមទ្រូង​។

វ​ណ្ណា វ​ត្តី ដែល​ស្លៀក​ឈុត​ពណ៌​ទឹកប៊ិច មក​ខួបកំណើត​លោ​កន​រា​ហ៍ អតីត​តារា​សម្តែង​ដែល​បច្ចុប្បន្ន​ជា​ជាង​ផាត់មុខ​ដ៏​ល្បីឈ្មោះ​កាលពី​យប់មិញ​នេះ​បានឱ្យ​ដឹង​ថា «​មិន​ខ្លាច​គេ​ថា រិះគន់​នោះ​ទេ គឺ​ស្លៀកពាក់​មិន​បាន​ដើរ​តាម​ទី​សាធារណៈ គឺ​មក​ខួប​គេ ហើយ​មិន​បាន​ឡើង​ឆាក​តាម​កញ្ចក់​ទូរទស្សន៍​ឲ្យ​គេ​ឃើញ​ដែរ»​។

គួរ​រំលឹក​ថា វ​ណ្ណា វ​ត្តី ជា​អតីត​កញ្ញាឯក​ប្រ៊ី​ន​ស្តុ​ន​អំឡុង​ឆ្នាំ​២០០៧ នាង​ធ្លាប់​សម្តែង​រឿង​ភាគ​មួយ​ចំនួន​ដូច​ជា​រឿង «​ជើងមេឃ​សម្បថ​» រឿង «​ទូក​បាត់​ច្រវា » រឿង​«​នាវាជីវិត » និង​រឿង «​កូន​ពស់​កេងកង​» កំពុង​បញ្ចាំង​នៅ​ហង្ស​មាស​។ នាង​ជា​អ្នក​ខេត្តកំពង់ធំ ហើយ​ពេល​នេះ​ត្រៀម​ចេញ​ចម្រៀង​ផ្ទាល់ខ្លួន​នៅ​លើ​យូ​ធូប ដើម្បី​បាន​បង្ហាញ​ស្នាដៃ​លើ​កញ្ចក់​ទូរទស្សន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ