ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចំការ​ទុរេន​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ​និង​ឥណទាន​ខ្ពស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​រដូវ​កាល​ប្រមូល​ផល​ទុរេន​មក​ដល់​និង​កំពុង​ចែកចាយ​ពេញទី​ផ្សារ​ជាមួយនឹង​តម្លៃ​បោះ​ដុំ​ហាក់​បាន​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​នោះ ម្ចាស់​ចំការ​ទុ​រ៉េ​ន​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ធំ​ៗ​ដែល​នាំ​ឲ្យ​បញ្ហា​នៃ​ថ្លៃដើម​កើនឡើង​ខ្ពស់ និង​បាន​សំណូមពរ​តាម​រយៈ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ដែល​ពួក​គាត់​ប្រើប្រាស់​ក្នុង​ការ​បូមទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ខ្លួន ។ ការ​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នេះ​គឺ​ធ្វើ​ឡើង​ចំពោះ​មុខ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ ខណៈ​រដូវ​កាល​ប្រមូល​ផល​ទុរេន​មក​ដល់​និង​កំពុង​ចែកចាយ​ពេញទី​ផ្សារ​ជាមួយនឹង​តម្លៃ​បោះ​ដុំ​ហាក់​បាន​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​នោះ ម្ចាស់​ចំការ​ទុ​រ៉េ​ន​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ធំ​ៗ​ដែល​នាំ​ឲ្យ​បញ្ហា​នៃ​ថ្លៃដើម​កើនឡើង​ខ្ពស់ និង​បាន​សំណូមពរ​តាម​រយៈ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ដែល​ពួក​គាត់​ប្រើប្រាស់​ក្នុង​ការ​បូមទឹក​ស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ខ្លួន ។

ការ​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នេះ​គឺ​ធ្វើ​ឡើង​ចំពោះ​មុខ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ឱកាស​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​និង​សហការី បាន​ចុះ​ទៅ​ពិនិត្យ​អំពី​បញ្ហា​ជីវភាព ការងារ​បង្កបង្កើន​ផល និង​ជា​ពិសេស​ដំណាំ​ទុរេន​ដែល​កំពុង​ពេញ​និយម​នៅ​លើ​ទីផ្សារ​នា​បច្ចុប្បន្ន​នេះ នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី ១៧ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ ។

អ្នកស្រី ស៊ីវ ផា​ន់​នី ម្ចាស់​ចំការ​ទុរេន បាន​ជម្រាប​ជូន​ទៅ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ថា បច្ចុប្បន្ន​ការ​ដាំ​ដុះ​របស់​អ្នកស្រី​គឺ​បាន​ដាំ​ទុរេន​លើ​ផ្ទៃដី ៤,៥​ហិ​កត និង​ប្រមូល​ផល​បាន​១​រដូវ​ចំនួន ១០​តោន ក្នុង​មួយ​ហិ​កតា និង​មាន​ទីផ្សារ​ល្អ​គ្រាន់បើ ព្រោះ​តម្លៃ​បោះ​ដុំ​គឺ​បាន​ចំនួន ២​ម៉ឺន​រៀល​/១​គីឡូក្រាម ។ អ្នកស្រី ស៊ីវ ផា​ន់​នី បាន​បន្ត​ទៀត​ថា «​ចំពោះ​ទិន្នផល​ឡើង​ចុះ​ទៅ​តាម​រដូវ ឆ្នាំ​នេះ​ដោយសារ​អាកាសធាតុ​ក្តៅ​ពេក ឃើញ​ថា​ទិន្នផល​មានការ​ធ្លាក់​ចុះ​។ ហើយ​បញ្ហា​ចោទ​នោះ​គឺថា ភាគច្រើន​ម្ចាស់​ចំការ​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ និង​ឥណទាន​ការ​ប្រាក់​ខ្ពស់​»​។ ជាមួយ​គ្នា​នោះ​ផង​ដែរ​តាម​រយៈ​លោក វេ​ង សា​ខុន បងប្អូន​ម្ចាស់​ចំការ​ទុរេន ក៏​បាន​សំណូមពរ​ដល់​ក្រសួង​រ៉ែ និង​ថាមពល «​មេត្តា​ពិនិត្យ​ពិចារណា​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី អំពី​ការ​បញ្ចុះតម្លៃ​អគ្គី​ស​នី ក្នុង​ការ​បូមទឹក ដែល​តម្លៃ​បច្ចុប្បន្ន​បាន​ប៉ះពាល់​ដល់​តម្លៃបន្ថែម​កសិផល​យ៉ាង​ខ្លាំង ហើយ​តំបន់​នេះ​មិន​ទាន់​បាន​អនុវត្ត​នៅឡើយ​» ។

ក្រោយ​ពី​ក្តាប់​បាន​ពី​បញ្ហា​របស់​ម្ចាស់​ចំការ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បកស្រាយ​ជូន​បងប្អូន​ម្ចាស់​ចំការ​នូវ​រឿង​ចំនួន ៤ សំខាន់​គឺ​៖ ទី​១) – ការងារ​បច្ចេកទេស​ដាំ បញ្ហា​ជម្ងឺ និង​ការ​ប្រមូល​ផល​ទុរេន​; ទី​២) – នីតិវិធី​នៃ​ការ​នាំ​ចេញ​កសិផល​កម្ពុជា​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​; ទី​៣) – ការ​រៀបចំ​ចងក្រង​សហគមន៍​ផលិត​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​បង្កើន​តម្លៃបន្ថែម ជា​ពិសេស​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ទី​៤) – ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​ទាក់ទង​ជាមួយ​ធនាគារ​កសិកម្ម​វៀតណាម​ដែល​ធនាគារ​នេះ​កំពុង​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ដើម្បី​សិក្សា​ពី​កម្ចី​ឥណទាន​ដែល​មានការ​ប្រាក់​ទាប​ជាង​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ