ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុគន្ធ​កញ្ញា ទម្លាយ​អាថ៌​កំបាំង​នៅ​ពី​ក្រោយ​មង្គលការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចូល​រោង​ជាមួយ​ប្អូន​ថៅកែ​ហង្ស​មាស​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ កំពូល​តារាចម្រៀង​នាង ឱ​ក សុគន្ធ​កញ្ញា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចូល​រោង​ជាមួយ​ប្អូន​ថៅកែ​ហង្ស​មាស​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ កំពូល​តារាចម្រៀង​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ទម្លាយ​រឿង​នៅ​ពីក្រោយ​មង្គលការ​របស់​អ្នក​ទាំង​ពីរ​។

តារា​រូប​នេះ​បាន​សរសេរ​រឿងរ៉ាវ​ទាំងនោះ​បង្ហោះ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ទម្រាំ​អាច​មាន​ថ្ងៃនេះ ទម្រាំ​អាច​តស៊ូ​បាន​មក​ដល់​ថ្ងៃនេះ ពួក​យើង​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ បញ្ហា និង​ការ​ប្រឈម​មុខជា​មួយ​គ្នា​ច្រើន​រាប់​មិន​អស់​។ ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា ទម្រាំ​តែ​អាច​ឆ្លង​ហួស​នូវ​អារម្មណ៍​តានតឹង និង​ស្រពាប់​ស្រពោន​បាន ស្ទើរតែ​ចង់​បោះបង់​គ្រប់យ៉ាង​ចោល​ទៅ​ហើយ តែ​ចុង​ក្រោយ ពួក​យើង​ក៏​នៅ​តែ​អាច​បន្ត​មក​ជាមួយ​គ្នា រហូត​មាន​ថ្ងៃនេះ ក៏​ព្រោះតែ​យើង​មានចិត្ត​មួយ​ជាមួយ​គ្នា​នោះ គឺ​ចិត្ត​ដែល​មិន​ព្រម​បោះបង់​ចោល​គ្នា​។

នាង​និយាយ​ទៀត​ថា មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា មិន​ថា​ស្ថិត​នៅ​ក្នុង​អារម្មណ៍​បែប​ណា អ្វី​ដែល​យើង​អាច​រក្សា​បាន​នោះ គឺ​ចង់​មាន​ថ្ងៃមួយ គឺ​ថ្ងៃ​នៃ​ត្រើយ​សុភមង្គល ថ្ងៃ​ដែល​អាច​កាន់​ដៃ​គ្នា​ដើរ​ចូល​រោង​មង្គល​ជ័យ មាន​លោក​មេបា សាច់ញាតិ​បងប្អូន មិត្តភក្តិ ជិត​ឆ្ងាយ មក​ចូលរួម​ដឹង​ឮ និង​ឱ្យ​ពរ​ជ័យ​។

ចាប់តាំងពី​ថ្ងៃ​ស្រឡាញ់​គ្នា​ដំបូង មិន​ថា​ជួប​រឿង​អ្វី​ក៏​ដោយ ក៏​ត្រូវ​តែ​អត់ឱន​ឱ្យ​គ្នា​ឱ្យ​បាន​ច្រើន ស្ដាប់​គ្នា​ឱ្យ​ច្រើន​ជាង​ស្ដាប់​អ្នក​ដទៃ និយាយ​គ្នា​ឱ្យ​មាន​ហេតុ និង​ផល យល់​ពី​គ្នា​ឱ្យ​ច្រើន​ជាង​ការ​ដែល​យល់​តែ​ចិត្ត​ខ្លួនឯង កុំ​តឹងតែង កុំ​ហួងហែង​គ្នា​ហួសហេតុ​ពេក បើក​ចិត្ត​ទទួលយក​រាល់​ចំណុច​អវិជ្ជមាន​រវាង​គ្នា ដើម្បី​អាច​ផ្ដល់​នូវ​មតិយោបល់ ហើយ​កែប្រែ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះថា អ្នក​ណា​ៗ​ក៏​ធ្លាប់​ខុស ព្រោះ​លើ​លោក​នេះ គ្មាន​ឡើយ​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ សូ​ម្បី​តែ​យើង​ខ្លួនឯង គឺ​មាន​តែ​ការ​ព្យាយាម​កែ​លំអ​គ្នា និង​ទទួលយក​រៀង​ៗ​ខ្លួន​ទេ ទើប​អាច​ដើរ​ដល់​ថ្ងៃនេះ អាច​ឆ្លងកាត់​រឿងរ៉ាវ​គ្រប់យ៉ាង​បានជា​មួយ​គ្នា​។

ហើយពី​ថ្ងៃនេះ តទៅ​ថ្ងៃ​មុខ រហូត​ទៅ​គឺ​ត្រូវ​ស្រឡាញ់​គ្នា មើលថែ​គ្នា អត់ឱន​ឱ្យ​គ្នា ឱ្យ​ដូច​ថ្ងៃ​ដំបូង​ដែល​យើង​ចាប់ផ្ដើម​គ្រួសារ​មួយ​នេះ គឺ​មាន​តែ​ពាក្យ​ថា ក្ដី​សុខ និង​សុភមង្គល​។ យើង​នឹង​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​កូនចៅ កូនក្មួយ​យើង​ទៅ​ថ្ងៃ​មុខ​។

កុំ​ភ្លេច​ថា មាន​មនុស្ស​ច្រើន​ណាស់ ចាំ​មើល​យើង អ្នកខ្លះ គេ​មិន​ខ្វល់​ទេ​ថា​យើង​ស្រឡាញ់​គ្នា​ប៉ុណ្ណា តែ​គេ​នឹង​ចាំតែ​មើលបំណាំ និង​ចាប់កំហុស​របស់​យើង​តែ​ប៉ុណ្ណោះ តែ​ទោះ​យ៉ាងនេះ​ក្ដី អ្វី​ដែល​យើង​ត្រូវ​មាន គឺ​រក្សា​ជំហរ​ឱ្យ​បាន​ល្អ សម្រាប់​គ្រួសារ​ដ៏​ឧត្តុង្គឧត្តម​របស់​យើង​។ ស្រឡាញ់​គ្នា​មិន​ប្រែ ពី​ថ្ងៃនេះ រហូត​ទៅ …៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ