វៀតណាម​បង្ហាញ​ម​ហិ​ច្ច​តា​ទីផ្សារ​ថ្មី​សម្រុក​ទៅ​កាន់កា​ណា​ដា


ប្រទេស​វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​សៅរ៍ ថា​ការ​នាំ​ចេញ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​វៀតណាម​ទៅ​កាន់​ទីផ្សារ​ដែល​ជា​សមាជិក​កិច្ចព្រមព្រៀង​ភាព​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) មិន​មាន​ខ្ពស់​សាក​សម​នឹង​ឈ្មោះ​ជា​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់​ធំ​ជាងគេ​លេខ​ពីរ​របស់​ប្រទេស​ទេ​។

លោក Le Tian Truong ដែល​ជា​ប្រធាន​គ្រប់គ្រង​របស់​ក្រុមហ៊ុន Viet Nam National Textile and Garment Group (Vinatex) បាន​មាន​ប្រសាសន៍​ដូច​ខាងលើ​នៅ​សិក្ខាសាលា​មួយ​ក្នុង​ប្រទេស​កា​ណា​ដា​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។

លោក Troung បាន​ឲ្យ​ដឹង​ថា តម្រូវការ​វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់​សរុប​ក្នុង​សមាជិក​ប្រទេស​ក្នុង​កិច្ចព្រមព្រៀង​ខាងលើ​ស្មើ​ប្រមាណ​៨៣​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ កាលពី​ឆ្នាំ ២០១៨ វៀតណាម​នាំ​ចេញ​វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់​ទៅ​កាន់​ទីផ្សារ CPTPP បាន​តែ​៥.៣​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ​។ តម្រូវការ​វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់​របស់​ប្រ​តេស​កា​ណា​ដា​ស្មើ​ប្រមាណ​ពី​១៣​ទៅ​១៤​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ ប៉ុន្តែ​វៀតណាម​ផ្គត់ផ្គង់​បាន​តែ ៥%​ប៉ុណ្ណោះ ។

លោក Truong បាន​បន្ថែម​ថា ក្រុមហ៊ុននាំចេញ​វៀតណាម​នៅ​តែ​អាច​បង្កើន​ការ​នាំ​ចេញ​របស់​ពួក​គេ​ទៅ​កាន់កា​ណា​ដា​ជា​ពិសេស​ព្រោះ​ប្រទេស​ទាំង​ពីរ​បាន​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង CPTPP ហើយ ។

លោក​បាន​បន្ថែម​ថា អាជីវកម្ម​ទាំងអស់​មានឱកាស​ក្នុង​ការ​ទទួល​បាន​គោលនយោបាយ​ពន្ធ​ល្អ​ជាង​នេះ​ទៀត​ប្រសិនបើ​ពួក​គេ​សម្រេច​វិធាន​ប្រភព​ដើម​ផលិតផល​បាន​។ ដូច្នេះ Vinatex​បាន​រៀបចំ​សកម្មភាព​លើក​ស្ទួយ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០១៨ និង​២០១៩ ដើម្បី​ជួបនឹង​ក្រុមហ៊ុន​នាំ​ចូល​ក្នុង​ប្រទេស​កា​ណា​ដា​។

លោក David Ostroff ដែល​ជា​ប្រធាន​ក្រុមហ៊ុន David O International បាន​យល់​ស្រប​ថា​មាន​សក្តានុពល​ច្រើន​សម្រាប់​ការ​សហការ​រវាង​ប្រទេស​ទាំង​ពីរ​ព្រោះតែ​ប្រទេស​វៀតណាម​មាន​ភាព​ប្រកួតប្រជែង​ផ្នែក​តម្លៃ និង​វប្បធម៌​អាជីវកម្ម​ដែល​មាន​សណ្តាប់ធ្នាប់ និង​ប្រសិទ្ធិ​ភាព​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ