ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ត្រៀមខ្លួន​សម្រាប់​ផល​ប៉ះពាល់​បង្ក​ពី​សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Japan Times ដែល​បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​១៩ កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ប្រកាស​ពី​បញ្ជី​ដែល​មាន​ផលិតផល​ចិន​ប្រមាណ​៣,៨០០​មុខ​ដែល​នឹង​ជាប់​ការ​បង្កើន​ពន្ធ ហើយ​ក្នុង​នោះ​រួម​មាន​ផលិតផល​ដែល​ត្រូវ​បាន​ផ្គុំ​ក្នុង​ប្រទេស​ចិន​ជាមួយនឹង​គ្រឿង​នាំ​ចេញពី​ប្រទេស​ជប៉ុន​ដូច​ជា​ស្មា​ត​ហ្វូ​ន​ជាដើម​ ។ ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ…

ប្រទេស​ជប៉ុន​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Japan Times ដែល​បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​១៩ កន្លង​មក​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អា​មេ​រិ​កបាន​ប្រកាស​ពី​បញ្ជី​ដែល​មាន​ផលិតផល​ចិន​ប្រមាណ​៣,៨០០​មុខ​ដែល​នឹង​ជាប់​ការ​បង្កើន​ពន្ធ ហើយ​ក្នុង​នោះ​រួម​មាន​ផលិតផល​ដែល​ត្រូវ​បាន​ផ្គុំ​ក្នុង​ប្រទេស​ចិន​ជាមួយនឹង​គ្រឿង​នាំ​ចេញពី​ប្រទេស​ជប៉ុន​ដូច​ជា​ស្មា​ត​ហ្វូ​ន​ជាដើម​ ។

ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ លោក Yoshiyuki Tsukizaki ដែល​ជា​ប្រធាន​ក្រុមហ៊ុន Japan Display Inc. បាន​សុំ​ទោស​ចំពោះ​ការ​ខាតបង់​ប្រមាណ​១​ប៊ី​លាន​ដុល្លារ​ដែល​បង្ក​ពី​ការ​អន់​ថយ​នៃ​ការ​លក់ iPhones របស់​ក្រុមហ៊ុន Apple Inc ដែល​ជា​អតិថិជន​ដ៏​សំខាន់​មួយ ។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​មើលឃើញ​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​ដែល​ច្រើន​ជាង​ការ​គិត​ទុក​។ ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន​ថ្មី​ៗ​នេះ​ក៏​នឹង​បង្ក​ការ​ប៉ះពាល់​ដល់​ក្រុមហ៊ុន Japan Display ដែរ​ព្រោះ iPhone ក៏​ស្ថិត​ក្នុង​បញ្ជី​ខាងលើ​ដែរ​។

ក្រុមហ៊ុន Sharp Corp. ដែល​ផ្គត់ផ្គង់​អេ​ក្រង់​ស្មា​ត​ហ្វូ​ន​ទៅ​ក្រុមហ៊ុន​ចិន​ក៏​មើលឃើញ​ការ​អន់​ថយ​ដែរ ។ អ្នកវិភាគ​បាន​បន្ថែម​ថា Sharp អាច​នឹង​ទទួល​រង​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ប្រសិនបើ​ការ​បង្កើន​ពន្ធ​ថ្មី​ចាប់​មាន​ប្រសិទ្ធិ​ភាព​ពិតមែន​។

លោក Junichi Makino ដែល​ជា​ប្រធាន​សេដ្ឋវិទូ​នៅ SMBC Nikko Securities Inc. បាន​និយាយ​ថា «​ពន្ធ​អាច​នឹង​កាត់​បន្ថយ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ជប៉ុន​សរុប​ប្រមាណ​២.៣%​ក្នុង​ឆ្នាំ ២០១៩ និង ២០២០»​។

កង្វល់​មួយទៀត​គឺ​បទបញ្ជា​ពី​សហរដ្ឋអាមេរិក​ដែល​ហាមឃាត់​ក្រុមហ៊ុន​អា​មេ​រិ​ក​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍ Huawei Technologies Co. របស់​ប្រទេស​ចិន​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Taro Aso របស់​ប្រទេស​ជប៉ុន​បាន​និយាយ​ថា «​មាន​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​តែ​ផ្គត់ផ្គង់​គ្រឿង​ឲ្យ​ទៅ Huawei»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ