ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ទ្រង់​ហាម​ព្រះ​មហា​ក​ស្សបៈ

4 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​មហា​កស្ស​ប​ត្ថេ​រ​យ៉ាងនេះ​ថា ថ្ងៃមួយ​ព្រះ​ថេរៈ​បាន​គង់​មើល​នូវ​ពួក​សត្វ​ទាំងឡាយ​ដែល​កំពុង​តែ​ស្លាប់​ផង និង​ចុះ​ចាប់បដិសន្ធិ ដោយ​ទិព្វចក្ខុ ។ ពេល​នោះ​ព្រះ​សាស្តា​ទ្រង់​ជ្រាប​នូវ​ហេតុ​នោះ​ហើយ ទើប​ទ្រង់​ត្រាស់​ហាម​ថា ម្នា​លក​ស្សបៈ នេះ​មិនមែន​ជា​វិស័យ​របស់​អ្នក​ទេ វិស័យ​របស់​អ្នក​គឺជា​អ្នក​ដែល​មិន​ប្រមាទ​ទេតើ​!…

ព្រះ​បរម​សាស្តា​ទ្រង់​ប្រារព្ធ​ព្រះ​មហា​កស្ស​ប​ត្ថេ​រ​យ៉ាងនេះ​ថា ថ្ងៃមួយ​ព្រះ​ថេរៈ​បាន​គង់​មើល​នូវ​ពួក​សត្វ​ទាំងឡាយ​ដែល​កំពុង​តែ​ស្លាប់​ផង និង​ចុះ​ចាប់បដិសន្ធិ ដោយ​ទិព្វចក្ខុ ។

ពេល​នោះ​ព្រះ​សាស្តា​ទ្រង់​ជ្រាប​នូវ​ហេតុ​នោះ​ហើយ ទើប​ទ្រង់​ត្រាស់​ហាម​ថា ម្នា​លក​ស្សបៈ នេះ​មិនមែន​ជា​វិស័យ​របស់​អ្នក​ទេ វិស័យ​របស់​អ្នក​គឺជា​អ្នក​ដែល​មិន​ប្រមាទ​ទេតើ​! ការ​ដឹង​និង​ការ​ឃើញ​ពួក​សត្វ​ដែល​កំពុង​ស្លាប់​និង​ចាប់បដិសន្ធិ​នេះ ជា​វិស័យ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ ហើយ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថា ៖

ពេល​ណា​បណ្ឌិត​កម្ចាត់​បង់​នូវ​សេចក្តី​ប្រមាទ​ដោយ​សេចក្តី​មិន​ប្រមាទ ពេល​នោះ​បណ្ឌិត​នោះ​និង​ឡើង​ទៅ​ដល់​កំពូល​នៃ​បញ្ញា រមែង​មិន​មាន​សេចក្តី​សោកសៅ​ដោយហេតុ​ផ្សេង​ៗ​ឡើយ ហើយ​តែង​មើលឃើញ​នូវ​ពួក​សត្វ ដែល​មាន​សេចក្តី​សោកសៅ ប្រៀប​បាន​អ្នកមាន​បញ្ញា​មើលឃើញ​នូវ​បុគ្គល​ពាល​ទាំងឡាយ ដូច​បុគ្គល​ដែល​ឈ​នៅ​លើ​កំពូលភ្នំ រមែង​មើលឃើញ​នូវ​បុគ្គល​ដែល​ឈរ​នៅ​លើ​ផែនដី​យ៉ាងនោះ​ឯង ។