ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជីមីខា​ទ័រ​ចង់​ជួយ​កែលំអ​ទំនាក់​ទំនង​អាមេរិក-គុយបា

15 ឆ្នាំ មុន

អតីត​​ប្រធានាធិបតី​អាេមរិក​លោកជីមីខា​ទ័រ ​ដែល​កំពុង​បំពេញ​​ទស្សនកិច្ច​នៅគុយបា​ថ្លែង​កាលពីថ្ងៃទិ២៩ មីនា ថា លោក​ចង់ចូលរួមក្នុង​ការកែ​លំអ​ទំនាក់ទំនង​អាមេរិក-គុយបា ។ ​លោក​ខាទ័រ ​ដែលកំពុង​បំពេញ​ទស្សនកិច្ច​​ឯក​ជន​នៅគុយបា​ឱ្យ​ដឹង​ក្នុងឱកាស​​នៃសន្និសីទ​​សារ​ព័ត៌​មាន​មួយថា លោក​បានពិភាក្សា​ជាមួយ​បណ្តា​មេដឹកនាំ​គុយបា​ពីរឿង​​ពលរដ្ឋ​អាមេរិក​ម្នាក់​លោក ALAN GROSS ដែលកំពុង​ជាប់​ឃុំឃាំងនៅគុយបា ។​ លោក GROSS ​ត្រូវ​កាត់​ទោស​ដាក់គុក​១៥ឆ្នាំ ​កាលពីដើម​ខែមីនានេះ ពីបទ​ធ្វើ​​សកម្ម​ភាព​ប្រឆាំង​ឯករាជភាព​ និងបូរណ​ភាព​ដែនដី​រដ្ឋគុយបា ។

លោក​ខា​ទ័រ​គូសបញ្ជាក់​ថា គោលបំណង​សំខាន់​នៃ​ទស្សនកិច្ចរបស់លោក គឺ​កែលំអ​ទំនាក់ទំនង​​ទ្វេភាគី​ និង​ទស្សនា​ទីកន្លែង​នានា​ដែលមានកម្ម​វិធិ​សង្គម​ ហើយពុំ​មែន​សាកល្បង​បញ្ចុះ​បញ្ចូល​អាជ្ញាធរ​គុយ​បា​ឱ្យ​ដោះលែង​លោក GROSS ឡើយ ។ ​លោកខាទ័រ​ធ្លាប់មក​កាន់​គុយ​បា​កាលពីឆ្នាំ​២០០២ ម្តងហើយ និងបានបង្កើត​កម្មវិធី​ជាច្រើន​​សម្រាប់​ការអភិវឌ្ឍន៍​សង្គមក្នុងក្រប​ខណ្ឌ​នៃ​មូលនិធិ​របស់លោក គឺ​មជ្ឈមណ្ឌល​
ខាទ័រ ៕