ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចចោទនិងឃុំខ្លួន​លោក​ប្រធាន​ក្រុម​ហ៊ុន GCG ASIA

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា បន្ទាប់​ពី​នគរបាល​ក្រសួងមហាផ្ទៃ​ បញ្ជូនខ្លួន​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាងអយ្យកា​រលោក តុ​ប ឈុ​ន​ឡុ​ង បាន​បន្ត​ការ​ស៊ើបសួរ​លើ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភា បន្ទាប់​ពី​នគរបាល​ក្រសួងមហាផ្ទៃ​ បញ្ជូនខ្លួន​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ តំណាងអយ្យកា​រលោក តុ​ប ឈុ​ន​ឡុ​ង បាន​បន្ត​ការ​ស៊ើបសួរ​លើ​ឈ្មោះ Yaw Foo Hoe ប្រធាន​ក្រុមហ៊ុន GCG ASIA ដែល​មាន​ប្រវត្តិ​រកស៊ី​មិន​ច្បាស់លាស់​ទាំង​នៅ​បរទេស​និង​កម្ពុជា ដើម្បី​សន្និដ្ឋាន​លើ​បទ​ចោទ មុន​សំណុំរឿង​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ដើម្បី​សម្រេច ។

លោក លី សុ​ផា​ន់​ណា អ្នក​នាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ Yaw Foo Hoe ពី​បទ «​ប៉ុនប៉ង​ឆបោក​» តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ និង​មាត្រា​៣៨១ នៃក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ជន​ល្មើស ​និងសំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ ។

ទីបំផុត ​ត្រូវបាន​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ។ ប្រធាន​ក្រុមហ៊ុន​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ ចាប់ខ្លួន​ជាមួយ​ប្រពន្ធ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​ក្រោយ​ពី​សួរនាំ​រួច ស្ត្រី​ជា​ប្រពន្ធ​
ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ វិញ ដោយសារ​រក​មិនឃើញ​មាន​ជាប់​ពាក់ព័ន្ធនឹង​បទ​ល្មើស​នេះ​ទេ។ អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​ថ្លែងប្រាប់​បណ្ដាញសារ​ព័ត៌មាន​ក្នុងស្រុក​ថា ក្រុមហ៊ុន GCG ASIACo., LTD ជា​ក្រុមហ៊ុន​ឆបោក​ជា​លក្ខណៈ​អន្ដរ ជាតិ ហើយ​ប្រទេស​ជា​ច្រើន​នៅ​តំបន់​អាស៊ី​បាន​រង​គ្រោះ​ដោយសារ​ក្រុមហ៊ុន​នេះ​រួច​ទៅ​ហើយ ។

លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ បាន​បញ្ជាក់​ថា ក្រោយ​មន្ត្រី​នគរបាល​ប្រជុំ​ជាមួយ​មន្ដ្រី​ធនាគារជាតិ បាន​រក​ឃើញ​ថា ក្រុមហ៊ុន​មួយនេះ​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ជាមួយ​ធនាគារជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ឡើយ ហើយ​កាលពីមុន​ក្រុមហ៊ុន​នេះ​ធ្លាប់​រកស៊ី​បោកប្រាស់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី និង​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ទាំងនោះ​ដឹង​ក៏​រត់​ចេញ​មក​បោះ​មូលដ្ឋាន​នៅ​កម្ពុជា​វិញ ។

លោក​អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​មិន​ទាន់​ចាញ់បោក​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ មាន​ភាគច្រើន​តែ​ជនជាតិ​ចិន ព្រោះក្រុមហ៊ុន​នេះ​ដាក់​លក់​តែ​នៅ​ក្រៅប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ស្នាក់​ការ​នៅ​កម្ពុជា ។ ជាមួយ​គ្នា​នេះ នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា សមត្ថកិច្ច​ក៏​ឈាន​ទៅ​ដល់​ការ​បិទ​ក្រុមហ៊ុន​នេះ​ជា​បណ្ដោះអាសន្ន​ដែរ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន GCG ASIA Co., LTD បាន​យកឈ្មោះ​និង​រូប​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បង្ហោះ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ដោយ​ប្រកាស​ថា សម្តេច​តេ​ជោ​បានគាំទ្រ និង​អញ្ជើញ​ទៅ​កាត់​ខ្សែបូ​សម្ពោធ​ក្រុមហ៊ុននេះ​នៅ​ថ្ងៃ​២០ ខែឧសភា នៅ​ទីតាំង​ក្នុង​វិមានកា​ណា​ឌី​យ៉ា ។ ការ​បង្ហោះ​បែប​នេះ​ក៏​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ភ្លាម​ៗ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​សមត្ថកិច្ច រួម​ជាមួយ​មន្ត្រី​ធនាគារជាតិ និង​មន្ត្រី
គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ក៏​ចុះ​ទៅ​បិទ​ស្នាក់ ការ​ក្រុមហ៊ុន​ជា​បណ្ដោះអាសន្ន នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៩ ។

កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ទាក់ទង​នឹង​ក្រុមហ៊ុន
​នេះ​ថា ពាក់ព័ន្ធ​ដល់​ការ​ប្រើប្រាស់ឈ្មោះ GCG ASIA Co., LTD ក្រសួង​ពាណិជ្ជកម្ម​សូម​ជម្រាប​ជូន​សាធារណជន​ថា ក្រសួង​បានចុះបញ្ជី​ក្រុមហ៊ុន​ឈ្មោះ ជី​ស៊ីជី អេ​ស៊ា ឯ​.​ក GCG ASIA Co., LTD អត្ថ​លេខ​ចុះបញ្ជី ០០០១៨ ២០៥ ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៦ ដែលមាន​អាសយដ្ឋាន​ទីស្នាក់ការ​នៅ​អគារ Intelligent Office Center (IOC) លេខR០១ មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​រាំង ខណ្ឌ
ដូនពេញ រាជធានី​ភ្នំពេញ ។ ក្រុមហ៊ុន​នេះ​មាន​ម្ចាស់ ភាគហ៊ុន​តែ​ម្នាក់ និង​ជា​អភិបាល​ក្រុមហ៊ុន​ដែល​មាន
សញ្ជាតិ​ខ្មែរ និង​មានកម្ម​វត្ថុ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​អចលនទ្រព្យ សំណង់ នាំ​ចេញ​នាំ​ចូលសណ្ឋាគារ សេវា​អប់រំ និង​ភោជនីយដ្ឋាន ។

ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ឈ្មោះ ជី​ស៊ីជី អេ​ស៊ា ឯ​.​ក GCG ASIA Co., LTD ដែល​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​យកឈ្មោះ និង​រូបភាព​សម្តេច​អគ្គ​មហាសេនា​ប​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងយកឈ្មោះ​ធនាគារជាតិ​នៃ​កម្ពុជា ទៅ​បង្ហោះ​ក្នុង គេហទំព័រ​របស់​ខ្លួន​នោះ​ឡើយ គឺ​បុគ្គល​បរទេស​ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន GCG ASIA Co., LTD ផ្សេង​ដែល​មិនមែន​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ថ្ងៃ​ទី​១៧ ខែឧសភា​នោះ​ដែរ ធនាគារ ជាតិ​នៃ​កម្ពុជា ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានថា ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ឈ្មោះ GCG ASIA Co., LTD បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត អំពី​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ប្តូរ​ប្រាក់​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​បាន​ប្រើប្រាស់​ឈ្មោះនិង​ស្លាក​សញ្ញា​ធនាគារជាតិ​នៃ​កម្ពុជា​លើ​គេហទំព័រ​របស់​ខ្លួន​ក្នុង​គោលបំណង​ទុច្ចរិត ។ ធនាគារជាតិ​នៃ​កម្ពុជា មិន​ធ្លាប់​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ប្តូរ​ប្រាក់ ឬ​អាជ្ញាប័ណ្ណ​ណាមួយ​ដល់​ក្រុមហ៊ុន GCG ASIA Co., LTD ទេ ។ ធនាគារជាតិ​នៃ​កម្ពុជា សូម​បដិសេធ​ព័ត៌មាន​មិន​ពិត​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន GCG ASIA Co., LTD៕

អត្ថបទសរសេរ ដោយ