មិន​ទាន់​ទៅ Real Madrid ផង Neymar បញ្ជា​ប្រធាន​ក្លិប​អធិរាជ​ស​ឱ្យធ្វើ​រឿង​១​បាត់


តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប PSG ប្រាប់​នាយក​ក្លិប Real Madrid លោក Florentino Perez ឱ្យ​ទិញ​យក​កីឡាករ Reberto Firmino របស់​ក្លិប Liverpool មក​លេង​ជាមួយនឹង​ខ្លួន ពេល​ទៅ​លេង​នៅ Real Madrid ជា​ផ្លូវការ ។

កីឡាករ Roberto Firmino គឺជា​មិត្ត​រួម​ក្រុម​ជាមួយនឹង Neymar ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង ជា​មិត្តសម្លាញ់​នឹង​គ្នា ។ ពួក​គេ​មានការ​យល់ចិត្ត​គ្នា​ច្រើន ទាំង​នៅ​ក្នុង​តារាង និង នៅ​ក្រៅ​តារាង ។

សារព័ត៌មាន Don Balon បានឱ្យ​ដឹង​ថា Neymar ដឹង​ច្បាស់​ថា Real Madrid កំពុង​តែ​រក​អ្នក​ជំនួស​កីឡាករ Karim Benzema ដោយសារ​តែ​ហេតុនេះ​គេ​បាន​ផ្តល់​ជា​យោបល់​ឱ្យ​យក​កីឡាករ Firmino ប្រសិនបើ​ខ្លួន​នឹង​អាច​ទៅ​លេង​នៅ​ទីនោះ​នៅ​រដូវ​កាល​ក្រោយ ។

នា​ពេល​នេះ Firmino មិនសូវ​ជា​កាក់កប​នៅ Liverpool ទេ ព្រោះតែ​រូបគេ​រក​គ្រាប់​បាល់​បាន​ត្រឹមតែ​១៦​គ្រាប់ ក្នុង​ការ​ប្រកួត​៤៧​ដង ។ ពាក្យ​ច​ចាម​អារាម​ក៏​បាន​លើក​ឡើង​ថា Liverpool នឹង​អនុញ្ញាត​ឱ្យ Firmino ចេញ ប្រសិនបើ​ពួក​គេ​ឈ្នះ Champions League នៅ​ពេល​ខាង​មុខ​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ