ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​សំណូមពរ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ជួយ​ពិនិត្យ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​៧៦​ប្រវែង​ជាង​២០០​គីឡូម៉ែត្រ ឆ្លងកាត់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ កំពុង​ប្រឈម​ការ​ខូចខាត​ជា​ថ្មី​ម្តងទៀត ក្រោយ​មាន​សកម្មភាព​រថយន្ត​ខ្នាត​យក្ស​សម្រុក​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ដោយ​ក្រុម​រថយន្ត​ទាំងនោះ បាន​ផ្ទុក​លើស​ទម្ងន់…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ផ្លូវជាតិ​លេខ​៧៦​ប្រវែង​ជាង​២០០​គីឡូម៉ែត្រ ឆ្លងកាត់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ កំពុង​ប្រឈម​ការ​ខូចខាត​ជា​ថ្មី​ម្តងទៀត ក្រោយ​មាន​សកម្មភាព​រថយន្ត​ខ្នាត​យក្ស​សម្រុក​ដឹក​ជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ដោយ​ក្រុម​រថយន្ត​ទាំងនោះ បាន​ផ្ទុក​លើស​ទម្ងន់ ។

ដោយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ឧសភា ២០១៩ មាន​រថយន្ត​ប្រភេទ​វេរ​អង​ចំនួន​១០​គ្រឿង​បាន​ដឹកឈើ​ប្រភេទ​លេខ​២ ចេញពី​រោង​ម៉ាស៊ីន​ក្រុមហ៊ុន​យ៉ា​ន​ចាវ (​ខេ​ម​បូ​ដា​) ឯ​.​ក ដែល​មា​នទី​តាំងនៅ​ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។ យោង​ទៅ​លើ​លិខិត​ដែល​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ខេត្តមណ្ឌលគិរី​ចេញ​ឲ្យ​ក្រុមហ៊ុន​យ៉ា​ន​ចាវ បញ្ជាក់​ថា អនុញ្ញាត​ឲ្យ​ឈ្មោះ Zhang Wentao ជានា​យក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផល​អនុ​ផល ឈើ​អារ​លេខ​២ ចំនួន​១៦​ម៉ែត្រគូប ក្នុង​១​រថយន្ត ដោយ​ទម្ងន់​ផ្ទុក​រថយន្ត​នីមួយ​ៗ​ត្រូវ​អនុវត្ត​តាម​ប្រកាស​លេខ​៤១១ ប្រ​.​ក​.​ស​.​កា​.​ក​.​ត​.​ល​.​ង ចុះ​ថ្ងៃ​ទី​០២ កញ្ញា ២០០៩ ។

ក្នុង​លិខិត​ដដែល​ថា ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនេះ​ត្រូវ​ដឹក​ចេញពី​ចំនុច រោង​ម៉ាស៊ីន​អារ​កែ​ច្នៃ​ឈើ នៃ​រដ្ឋបាល​ព្រៃ​សង្កាត់​ស្រែ​សង្គម ផ្នែក​រដ្ឋបាល​កោះ​ញែក ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី ឆ្ពោះទៅ​ភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។ បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន​ឈើ ពី​បណ្តា​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​សកម្មភាព​មមាញឹក​ឡើង​វិញ ក្រោយ​ស្ងប់ស្ងាត់​អស់​មួយ​រយៈ នា​អំឡុង​ចុងឆ្នាំ​២០១៨ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ជា​ខ្លាំង លើ​គុណភាព​ផ្លូវ ដែល​ត្រូវ​រង​ការ​ខូចខាត​ដោយសារ​ការ​ដឹកឈើ​លើស​ទម្ងន់ ។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ជួយ​ពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស ក្រុម​រថយន្ត​ដឹកឈើ​ទាំងនោះ​ជៀសវាង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​លើ​ទ្រព្យសម្បត្តិ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ